CamNews

ភាពយន្ត 

តួអង្គ Harry Potter លេចមុខសារជាថ្មី ក្លាយជាបិសាចចំលែក (មានវីដេអូ)

មិនថា Daniel Radcliffe លេចមុខក្នុង រឿងអ្វីនោះទេ យើងនឹងនៅតែហៅ តារាសំដែងម្នាក់នេះថា Harry Potter ជានិច្ចព្រោះថា រូបភាពរបស់គេ ជា Harry Potter បានដាក់ជាប់យ៉ាងជ្រៅក្នុងការ ចងចាំរបស់យើង ។



តែឥលូវនេះ Harry Potter ដែលធ្លាប់ដើរតួជា គ្រូធ្មប់ចិត្តល្អ កំចាត់មនុស្សអាក្រក់នោះ បានក្លាយ ជាបិសាចទៅវិញ ។ Daniel Radcliffe នឹងសំដែងជាតួអង្គ មួយដែលមានឈ្មោះថា Ignatius Perrish នៅក្នុងរឿង " Horns " ។ រឿង " Horns " នេះចង់និយាយអំពី តួអង្គ Ignatius ដែលត្រូវ បានគេចោទប្រកាន់ថា រំលោភនិងសំលាប់ មិត្តស្រីរបស់ខ្លួន តែដោយសារតែ ភ័ស្តុតាងមិនគ្រប់ គ្រាន់ Ignatius មិនត្រូវបានដាក់ទោសឡើយ ។ តែអ្វីដែល ពិបាកជាងនៅក្នុងគុកទៀតនោះ គឺ អ្នកដែលនៅជុំវិញខ្លួន របស់គាត់ចាប់ផ្តើមស្អប់ខ្ពើមគាត់ សូម្បីតែក្រុមគ្រួសារ ។ នៅយប់មួយ Ignatius ក៏បានទៅផឹកស្រាស្រវឹងជោគ ដល់ព្រឹកឡើងក៏បាន រកឃើញចំលែកមួយថា គាត់បាន ដុះស្នែង ២ ពីលើក្បាលគាត់ ។ រឿង " Horns " នេះផងដែរ ថតផ្អែកទៅលើ រឿងប្រលោមលោក របស់ Joe Hill ដ៏ល្បីដែលមានឈ្មោះ " Horns " ដូចគ្នាតែម្តង ។ ទស្សនាវីដេអូ Trailer នៅខាង ក្រោមនេះ ៕


 ប្រែសម្រួល ៖ លីលី
ប្រភព ៖ screenrant 


Tags: star actor daniel radcliffe horns movie