យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការ សហប្រជាជាតិ នៅថ្ងៃសុក្រ ទី២១ ខែធ្នូ បាន សម្តែង
នូវការ សោកស្តាយយ៉ាងខ្លំាង ជុំវិញឧប្បតិហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ របស់ខ្លួន នៅក្នុង ប្រទេស
ស៊ូដង់ខាងត្បូង និងបានជំរុញឲ្យក្រុម បេសកកម្មយូអិន ក្នុងប្រទេសនេះ រួមទំាង រដ្ឋាភិបាល ស៊ូដង់
ខាងត្បូង ត្រូវបើកការ ស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងការធ្លាក់ ឧទ្ធម្ភាគចក្រ នេះផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ថា សមាជិក
ក្រុមប្រឹក្សា សន្តិសុខរបស់ យូអិន បានសម្តែងការ សោកស្តាយខ្លំាង ចំពោះការធ្លាក់ នេះនៅរដ្ឋចុងគ្លេ
ដែលជារដ្ឋធំជាងគេ មួយស្ថិតនៅភាគ ខាងកើតប្រទេស ស៊ូដង់ ខាងត្បូង។ ឧទ្ធម្ភាគចក្រ ដែលធ្លាក់
នោះគឺប្រភេទ M18 របស់ក្រុម បេសកកម្ម យូអិន ដែលហោះឈ្លកយក ការណ៍នៅតំបន់ខាងលើ
ដោយរួមមានកងកម្លំាង សេរីនិយមប្រជាជន ស៊ូដង់ និង សមាជិក ហោះហើរទំាងបួននាក់ របស់រុស្ស៊ី
បានស្លាប់ក្នុងឧប្បតិហេតុ ធ្លាក់នោះ។ នេះបើតាមសេចក្តី ថ្លែងការណ៍ដោយ ចេញដោយយូអិន។
សេចក្តីថ្លែងនោះបានបន្តថា «សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គការ សហប្រជាជាតិ សូមចូលរួម
សម្តែងមរណៈទុក្ខយ៉ាងជ្រាលជ្រៅ ដល់គ្រួសារអ្នកស្លាប់ទំាងនោះរួមទំាង រដ្ឋាភិបាលរបស់សហព័ន្ធ
រុស្ស៊ីផងដែរ»។
ពាក់ព័ន្ធនឹងការធ្លាក់ ឧទ្ធម្ភាគចក្រនេះដែរ ក្រុមប្រឹក្សាសន្តិសុខយូអិន បានជំរុញឲ្យរដ្ឋាភិបាល ស៊ូដង់
ខាងត្បូង ត្រូវទទួលខុសត្រូវ ក្នុងហេតុការណ៍នេះ ហើយត្រូវរិះរក វិធានការណាមួយចំាបាច់ ដើម្បីទប់
ស្កាត់ការ កើតមានឧប្បតិហេតុក្នុងថ្ងៃអនាគតផងដែរ។ ជាមួយគ្នានេះដែរមន្រ្តីយោធាស៊ូដង់ខាងត្បូង
ក៏បាននិយាយដែរថា ការធ្លាក់នេះគឺ គ្រាន់តែជាឧប្បតិហេតុ ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ប្រទេស ស៊ូដង់ខាងត្បូង បានទទួលឯករាជ្យពីស៊ូដង់ កាលពីខែកក្កដា ឆ្នាំ២០១១
រយៈពេល ៦ឆ្នាំក្រោយពីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាព បញ្ចប់សង្គ្រាម រវាងស៊ូដង់ និងស៊ូ
ដង់ខាងត្បូង ហើយអំឡុងពេល នោះហើយដែលយូអិន បានដាក់កម្លំាង របស់ខ្លួនក្នុងប្រទេសនេះ ក្នុង
គោលបំណង នាំមកនូវសនិ្តភាព និងជួយ បង្កើតការ អភិវឌ្ឍន៍ផងដែរ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល