CamNews

កីឡាអន្តរជាតិ 

អាម៉ាសបំផុត Manchester City ត្រូវ Newcastle ផ្ដួលបាន សូម្បីពិន្ទុ ១ គ្រាប់​ក៏​គ្មាន​រាប់​​ មានវីដេអូ

ព័ត៌មានកីឡា៖ សម្រែកហ៊ោកញ្ជ្រៀវដ៏ខ្លាំងកា្លកាលពីម្សិលមិញ រវាង Manchester City ប៉ះជាមួយ Newcastle ​ធ្វើឲ្យអ្នកគាំ ទ្រស្ទើតែនៅស្ងៀមមួយកន្លែងមិនបាន ព្រោះតែលទ្ធផលបង្ហាញឡើង Manchester City ចាញ់ក្នុងកណ្ដាប់ ដៃសត្រូវត្រឹមពិន្ទុ ២-០។

Newcastle បានបោកផ្ដួលដៃគួរយ៉ាងពេញទំហឹង ក្នុងមិត្ដិភាពប្រកួត League Cup ដោយកីឡាករ Rolando Aarons នៅនាទីទី ៦ និង Moussa Sissoko នៅនាទីទី ៧៥ ។

យោងតាមប្រភពព័ត៌មានបានបង្ហាញថា ការវិលត្រលប់របស់ Newcastle នៅពេលនេះ មានការប្រែប្រួលច្រើនទាំងការលេង និង​ ការរៀបចំ​ តួយ៉ាងដូចជាការបង្ហាញលទ្ធផលនៅពេល​នេះ​ជាដើម Manchester city នៅតែមិនអាចទប់ទល់និងការ វាយប្រហា ដ៏ខ្លាំងក្លានេះបាន ។​ចំណែកសំណាញ់ការពារ កីឡាករ Rob Elliot​ បានទប់គ្រាប់បាល់ដ៏មុតស្រួច​ Stevan Jovetic របស់ Man City យ៉ាងស្អិតជាប់តែម្ដង។

Newcastle ស្ថិតក្រោមការដឹកនាំរបស់លោក Alan Pardew កន្លងមកបានទទួលការបាត់បង់​ប្រជាប្រិយភាព យ៉ាងដុនដាប ស្របពេលក្រុមមិនដែលកាន់បានជ័យជំនះក្នុងដៃយ៉ាង​ម៉េច​ឡើយពេលឈានជើងចូលប្រកួត ប៉ុន្ដែផ្ទុយនិងការយលដូច្នោះ ការលេងកាន់តែមានការ​ប្រែប្រួលខ្លាំងឡើយៗ ចាប់ពីក្រុមទទួលបានការយល់បែបនោះ ។ ហើយលទ្ធផលពេលនេះ​ក្រុម​អាចឈានទៅដល់វគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 







ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Man City Newcastle