ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Arsenal លោក Arsene Wenger បានធ្វើការវាយប្រហាទៅកាន់ទស្សនៈរបស់អ្នកគាំទ្រមួយភាកតូច ដែលបានលើកផ្ទាំងក្រណាត់ក្រហមធំ អមនិងឃ្លាប្រយោគ ប្រឆាំងនិងការដឹកនាំរបស់គាត់។
លោក Arsene Wenger បានទទួលការប៉ះទង្គិចជាខ្លាំងក្រោយពីបាន ប្រទះនឹង ក្រុមអ្នកគាំទ្រមួយភាគតូចបានបំប៉ើងឡើងនៅផ្ទាំងក្រណាត់ មួយដែលអមនឹងពាក្យសម្ដីលើកឡើងថា ពួកគេពិតជាអរគុណជាខ្លាំងសម្រាប់ការចងចាំកន្លងមក ប៉ុន្ដែរហូតមកដល់ពេលនេះគឺដល់ពេលដែល លោកគួរតែចាកចេញពីតំណែងហើយ។ ហេតុការណ៍បែបនេះបានកើតឡើង ក្រោមរូបភាពស្ទើតែមិនគួរឲ្យជឿបានឡើយ ដោយស្របពេលតែមួយនៃក្រុមកំពុងតែទទួលបានជ័យជំនះពីក្រុម West Brom ក្នុងពិន្ទុ ១ ទល់នឹង ០ កាលពីថ្ងៃសៅរ៍។
ឆ្លើយតបនឹងពាក្យសម្ដិទាំងនោះ លោក Arsene Wenger បានលើកឡើងថា គាត់បានចាប់ផ្ដើមកាន់តំណែងជាថ្នាក់ដឹកនាំក្រុមតាំងតែពី ឆ្នាំ ១៩៨៣ ហើយគាត់ក៏មានសមត្ថភាពធ្វើឲ្យក្រុមរីកចម្រើនជាបន្ដបន្ទាប់ ។ សម្រាប់ការដឹកនាំ រួបគាត់គោរពលើមនសិការយ៉ាងត្រឹមត្រូវ និង ស្មោះត្រង់ គ្មានចិត្ដវៀចវេអ្វីឡើយ ។ ហើយការអញ្ជើញអ្នកទាំងអស់គ្នាមកស្នាក់នៅទីនេះ គឺចង់បង្ហាញឲ្យដឹងពីការដឹកនាំដែលពួកយើងបានធ្វើទាំងអស់គ្នាហើយធ្វើការវិនិច្ឆ័យសម្រេច ។ ដូចអ្វីដែលមើលឃើញជាក់ស្ដែង ក្រុមអាចមានការប្រែប្រួល ឡើងចុះៗ មិនស្ថិតស្ថេរឡើយ ពេលនេះក្រុមក៏អាចផ្ដួលម្ចាស់ផ្ទះ នៅពិន្ទុ ១ ទល់នឹង ០ នេះជាសញ្ញាបង្ហាញថា ក្រុមកំពុងតែមានស្មារតីរឹងមាំឡើងវិញហើយ ហើយសុខភាពក្រុមប្រសើរដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ espnfc