CamNews

តន្រ្តី 

The Voice Cambodia វគ្គ Live Show សប្តាហ៍ទី​ ៣ រឹតតែពិសេសជាងមុន (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia បានឈានចូលវគ្គ Live Show សប្តាហ៍ទី៣ហើយ ដែលវគ្គនេះ រឹតតែមានអារម្មណ៍រំភើប និងអស្ចារ្យជាងមុនទៅទៀត ដែលបេក្ខជនទំាង ១៦រូប របស់គ្រូបង្វឹក (Coach) នីមួយៗ នឹងចូលខ្លួនមក បញ្ចេញសមត្ថភាព ប្រកួតប្រជែងគ្នា នៅក្នុងថ្ងៃតែមួយ ពោលគឺថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០១៤នេះ ។

លើសពីនេះទៅទៀត The Voice Cambodia ក្នុងវគ្គ Live Show សប្តាហ៍ទី៣នេះ គឺគ្រូបង្វឹក (Coach) នីមួយៗ នៅសល់កូនក្រុមក្នុងម្នាក់តែ ៤រូបតែប៉ុណ្ណោះ ហើយនៅក្នុងចំណោម ៤រូបនោះនឹងមានម្នាក់ ត្រូវបានចាកចេញ ពីកម្មវិធីចំណែក ៣រូបទៀត ទ្បើងទៅវគ្គបន្តទៀត ។

សូមបញ្ជាក់ផងដែរថា នៅក្នុងការជម្រុះកូនក្រុមម្នាក់ ចេញពីកម្មវីធី របស់គ្រូបង្វឹក (Coach) នីមួយៗនោះ គឺក្នុងចំណោម ៤រូបមាន ២រូប ទ្បើងទៅវគ្គបន្ត ដោយស័្វយប្រវត្តិ ដោយសារការផ្ញើសារ គំាទ្រពីសំណាក់មហាជន ។ ដោយទ្បែកនៅសល់ ២រូបទៀត គឺប្រាស្រ័យទៅលើ គ្រូបង្វឹក (Coach) រៀងៗខ្លួន ជាអ្នកសម្រេចចិត្តថា យកម្នាក់ណាទ្បើងទៅវគ្គបន្ត នឹងម្នាក់ណា ដែលចាកចេញពីកម្មវីធីនេះ ៕


 កូនក្រុមរបស់លោក ឆន សុវណ្ណារាជ





កូនក្រុមរបស់កញ្ញា ឪក សុគន្ធកញ្ញា

កូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ

កូនក្រុមរបស់កញ្ញា ពេជ្រ សោភា

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh