CamNews

ព័ត៌មានជាតិ 

ស្រវឹងឃើញស្រីស្អាត សុំជល់កែវជាមួយ ត្រូវសង្សារខាងស្រីទាញដប វាយបែកក្បាល

យុវជនម្នាក់បានរងរបួសធ្ងន់បែកក្បាល ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេត្រូវសង្សារ របស់នារីម្នាក់ ដែលជាមិត្តភក្តិរបស់ខ្លួនផង យកដបស្រាវាយ ខណៈពេលផ្ទុះជម្លោះជាមួយគ្នា ក្រោយជនរងគ្រោះស្រវឹងស្រា ទាញកែវសុំជល់ជាមួយសង្សារ របស់ជនបង្ក ដែលជាមិត្តភក្តិ ព្រមទាំងអង្គុយផឹកស៊ីរួមតុ ញឹកញាប់ពេក។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងភោជនីយដ្ឋានអង្គរថោន ស្ថិតក្នុងសង្កាត់បឹងត្របែក កាលពី៨យប់ ម្សិលមិញ ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ៥នាក់ ក្នុងចំណោមអ្នកពាក់ព័ន្ធ ២០នាក់ មកសួរនាំ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh