ព័ត៌មានកីឡា៖ កីឡាករក្រុមជម្រើសជាតិអង់គ្លេស បានត្រូវ ប៉ូលីសចាប់ខ្លួន កាលពីម្សិលមិញ ក្រោយពីជាប់សង្ស័យលើករណីរួមរ័ក្សជាមួយក្មេងស្រីទើបតែមានអាយុ ១៥ ឆ្នាំ ។
Adam Johnson ដែលមានអាយុ ២៧ ឆ្នាំ ធ្លាប់មានប្រវត្ដិលេងឲ្យក្រុម Man City កាលពីឆ្នាំ ២០១២ ក្រោយ មកទៀត ក៏ផ្ទេរចូលមកកាន់ Sunderland ក្នុងតម្លៃខ្លួន ត្រឹមតែ ១០ លានផោន បានត្រូវប៉ូលីសចាប់ខ្លួនកាលពីម្សិលមិញ ខណៈដែលកីឡាករ ត្រូវបានជាប់សង្ស័យ លើករណីបានរួមរក្ស័ជាមួយ ក្មេងស្រី ព្រហ្មចារី វ័យទើបតែ ១៥ ឆ្នាំ ។
យោងតាមគណៈគ្រប់គ្រងសមាគមន៍ក្លឹបកីឡាករបាល់ទាត់ Sunderland បានបង្ហាញឲ្យដឹងថា កីឡាករ កីឡាករ បានត្រូវផ្អាកការតាមដានស៊ើបអង្កេត អស់មួយរយៈដែរហើយ ខណៈដែលក្រុម ហ៊ានចាយលុយ ដល់មន្ដ្រីប៉ូលីស ដើម្បីពន្យាពេល ។
គូសបញ្ជាក់ឲ្យដឹងថា ករណីដំណោះស្រាយផ្លួវភេទនេះ មិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ខណៈដែល កីឡាករទើបតែលេចឮដំណឹង ថាបានពាក់ព័ន្ធ ហើយ ប៉ូលីសក៏ទើបតែចេញកិច្ចសហប្រតិបត្ដិការណ៍ ក្រោយកាសង្ស័យ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី