CamNews

តារា 

១ សំណួររបស់អ្នកការសែតធ្វើឲ្យ Ronaldo ក្ដៅក្រហាយ បាញ់មកអ្នកការសែតវិញយ៉ាងស្ពឹកមុខ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ Real Madrid ដែលទើបតែទទួលបានពានរង្វាន់​ កាល​ពីខែ​មករាមុននេះ ជួបប្រទះរឿងដែលក្រពុលមុខជាខ្លាំង ក្រោយពីកីឡាករបានជួបប្រទះ រឿងហេតុដែលមិន​នឹកស្មានដល់ ដោយក្រុមរបស់ខ្លួន ត្រូវ Atletico ស៊ីផុយ ៤ គ្រាប់ ចំណែក Real Madrid រក ១ គ្រាប់រាប់​គ្មាន ។ 

Cristiano Ronaldo សែនមួម៉ៅក្ដៅក្រហាយជាខ្លាំង ដោយ​ ក្រុមរបស់ខ្លួនត្រូវ Atletico បិតពិន្ទុជិតឈឹង រកមួយគ្រាប់រាប់គ្មាន ហើយចំពេលមានអ្នកការសែតគួរឲ្យស្អប់ម្នាក់ទៀត ចូលមកសួរសំណួរខុសសាច់​រឿង ដែលធ្វើឲ្យកីឡាករកាន់តែមានកំហឹងខ្លាំងឡើង ហើយគិតថា វាគឺមិនមែន​ជាសំណួរដែល គួឲ្យចង់ឆ្លើយទៀតផង ។ 

សំណួរដ៏គួរឲ្យក្ដៅក្រហាយរបស់​អ្នកការសែតដែលបាន ចោទសួរទៅកាន់ Roanldo គឺថា តើសញ្ញាដែល​កីឡាករបានប្រើកាលពីក្រុម Real Madrid បានផ្ដួល Cordoba ចុងខែមុន មានន័យយ៉ាងដូចម្ដេច​ដែលទៅ​ តើលោកអាចផ្ដល់ការអធិប្បាយខ្លះបានដែរ ឬទេ​? 

សំណួរនេះ កីឡាករមិនបានឆ្លើយតប ទៅអ្នកការសែតវិញឡើយ ថែមទាំង ប្រើពាក្យសម្ដីបន្ទោសបន្សោក​​ថែមទៀតផងថា តើអ្នកអ្នកចង់ឲ្យខ្ញុំនិយាយរឿងថ្ងៃនេះ ឬ ថ្ងៃមុន ? ហើយមួយណាឲ្យប្រាកដ​ដែលចង់ឲ្យគាត់និយាយ ? ប្រសិនបើអ្នកជាអ្នកការសែតដែលឆ្លាត អ្នកមិនសួរគាត់ពីរឿងដែលកន្លង​ហួសនោះទេ គឺអ្នកគួរតែយកព័រមានថ្ងៃនេះ មិនមែនថ្ងៃមុនឡើយ ។ ដូច្នេះឲ្យគាត់សុំទោសផង ចុះ​អ្នក​មិនមែនជា មនុស្សឆ្លាតនោះទេ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News​ Ronaldo