CamNews

កីឡា 

Barcelona លត់ម្ចាស់ផ្ទះយ៉ាងចាសដៃ ស្របពេល Lionel Messi ក៏ក្លាយជាតារាកំពូលក្នុងរដូវកាល Champions

ព័ត៌មានកីឡា៖ មុកលំពែងដ៏មុតស្រួចរបស់ Barcelona បានក្លាយទៅជា តារាកំពូលដ៏ល្បីបំផុត ដែលអាច​រកគ្រាប់បាល់បានច្រើនជាងគេក្នុង ការប្រកួតរដូវកាល Cheampions Leagure ក្រោយពីក្រុម​បំបាក់​ម្ចាស់ផ្ទះ Apoel Nic ត្រឹមពិន្ទុ ៤ ទល់នឹងសូន្យ។ 

ជំនួបគ្នាកាលពីព្រឹកមិញរវាង ក្រុមម្ចាស់ផ្ទះ Apoel Nic​ ប៉ះជាមួយភ្ញៀវពិសេស Barcelona ធ្វើឲ្យកក្រើក កំណត់ត្រាប្រកួតក្នុងរដូវកាល Champions League ដោយកីឡាករ Lionel Messi ប្រើសមត្ថភាពរបស់​ខ្លួនបង្កើតពិន្ទុ ៣ គ្រាប់ផ្ទួនៗគ្នា បន្ទាប់ពី កីឡាករ Suárez នៅនាទីទី ២៧ ។ 

ជ័យជំនះលើកនេះបានធ្វើឲ្យ Lionel Messi ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ ជាពិសេស ជាប់ឈ្មោះជាកីឡាករបាល់ទាត់កំពូលក្នុងការប្រកួត Champions League ។ Lionel Messi ធ្លាប់បង្ហាញ​ខ្លួនក្នុងការប្រកួត Champions League ៩១ ដង អាចរកបានពិន្ទុហូតដល់ទៅ ៧៤ គ្រាប់។ ចំណែក តារាល្បី​របស់ ​Real Madrid គឺកីឡាករ Cristiano Ronaldo ទើបតែរកបាន ៧០ គ្រាប់ទេ ក្នុងការប្រកួត Chempions League  ។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ិស៊ី 

 

 

 

 


 


Tags: Sport News Barcelona Champions League Lionel Messi