CamNews

ភាពយន្ត 

លេចចេញរូបរាង​ Paul Walker នៅក្នុងការសំដែង Fast & Furious 7 ថ្មី

ដូចដែលយើង បានដឹងហើយថា Cody Walker ដែលជាប្អូនប្រុស របស់ Paul Walker នឹងចូលរួម ថតបញ្ចប់រឿង Fast & Furious 7 ។ ក្រៅពីនេះ យើងក៏មាន ប្អូនប្រុសម្នាក់ទៀត របស់ Paul Walker មកចូលរួម សំដែងផងដែរ ។



រូបថតមួយ សន្លឹកដែល Vin Diesel ជាតួឯកមួយ របស់ Fast & Furious ផុសលើទំព័រ Facebook គាត់បានធ្វើ អោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ។ គឺថា គេមិនត្រឹមតែ ឃើញរូប Cody នោះទេ តែគេឃើញ បុរសម្នាក់ទៀត មានមុខមាត់ដូច Paul Walker បេះដាក់ ។ តាមពិតទៅ បុរសម្នាក់ នោះគឺ Caleb Walker ដែលជាប្អូនប្រុសវ័យ ៣៦ ឆ្នាំរបស់ Paul Walker ម្នាក់ទៀតសោះ ។ បើតាម ក្នុងរូបថត Caleb គឺពិតជាមាន រូបរាង និងមុខមាត់ដូចបងប្រុស Paul ខ្លាំងណាស់ គួបផ្សំជាមួយនិង ការតុបតែងទៀត កាន់តែដូច ។



បើតាមប្រភព ព័ត៌មាន បានអោយដឹងថា Caleb នឹងដើរតួជា Brian O'Conner (Paul Walker) នឹង ធ្វើជាតួនេះ ទៅជាចូលនិវត្តវិញ ។ ក្នុងពេលសំដែង ក្រុមអ្នកថត នឹងប្រើបច្ចេកទេស CGI ដើម្បី កាត់ត Caleb អោយដូច Paul ។ Fast & Furious 7 នឹងដាក់បញ្ចាំង នៅខែមេសា ២០១៥ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ hidaily 


Tags: star actor caleb walker paul walker cody walker vin diesel movie fast furious