CamNews

តារា 

Kang Min Kyung (Davichi) បានដាក់ពាក្យបណ្តឹង អ្នកដែលបង្ហោះ រូបភាពសិចស៊ី

កាលពីល្ងាច ថ្ងៃម្សិលមិញ តុលាការនៅទីក្រុងសេអ៊ុល បានឲ្យដឹងថា ពួកគេបានទទួលនូវពាក្យ
បណ្តឹង និងកំពុងធ្វើការស៊ើបអង្កេត ក៏ដូចជាបើកការជំនុំជម្រះក្តី លើករណីប្តឹងផ្តល់អ្នកលេងអ៊ីន
ធឺណេត ២នាក់ ដែលបានបង្ហោះរូបភាពសិចស៊ី របស់នាង Kang Min Kyung (Davichi)។
 
អ្នកលេងអ៊ីនធឺណេត ២នាក់នេះ បានបង្ហោះនូវរូបភាពសិចស៊ីមួយសន្លឹករបស់ Kang Min Kyung
ក្នុងឈុតសម្លៀកបំពាក់ សិចស៊ីខ្លាំង បញ្ចេញសុដន់ស្ទើរតែអស់ នៅក្បែរបុរសម្នាក់ ក្នុងបារ។
ពេលដែលរូបភាពនេះ បានលេចចេញឡើងនៅលើអ៊ីនធឺណេត សមាជិកនៃក្រុម Davichi បាន
ទទួលរងនូវការរិះគន់យ៉ាងខ្លាំង។ អ្នកគ្រប់គ្រងរបស់នាង បាននិយាយជាសាធារណៈ បញ្ជាក់ថា
នេះគ្រាន់តែជារូបភាពក្លែងក្លាយប៉ុណ្ណោះ។ វាត្រូវបានគេកាត់ត ក្នុងន័យចង់ទម្លាក់ប្រជាប្រិយភាព
របស់ Kang Min Kyung។ ហេតុដូច្នេះហើយ ក្រុមហ៊ុនបានសម្រេចថា នឹងមិនបន្ធូរដៃឡើយ
ហើយនឹងធ្វើការប្តឹង ដល់ទីបំផុត។


ចំណែកឯខាងព្រះរាជអាជ្ញា ទីក្រុងសេអ៊ូលវិញ ក៏បានឲ្យដឹងថា: “ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នក
សិល្បៈជាច្រើននាក់ ត្រូវបានគេកាត់ត រូបភាព និងរងការរិះគន់ ដោយសារតែបណ្តាព័ត៌មាន
មិនពិត។ ពួកយើងចាំបាច់ត្រូវតែចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ និងធ្ងន់ដៃជាងនេះ”៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Samsung ថាការឃោសនាពាណិជ្ជកម្ម ដៀមដាមដាក់ Apple បានផលមកវិញ ជាទីគាប់ចិត្ត
- ទស្សនាសម្ផស្សស្បែក បវរកញ្ញាចក្រវាល ឆ្នាំ២០១៣ ដែលទទួលបានការរិះគន់ យ៉ាងដំណំ

- Android ដណ្តើមបាន ៨១% ទីផ្សារភាគហ៊ុន នៃការលក់ស្មាតហ្វូន ក្នុងពេល iOS ស្រកបន្តិច

- Moto G បង្ហាញខ្លួនជាផ្លូវការ អេក្រង់ HD 4,5", CPU Quad Core, Android 4.3, តំលៃ179$

- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside) 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Kang Min Kyung Davichi lawsuit entertainment korean super star