CamNews

តារា 

ពេជ្រ អាវីហ្សា ក្តៅស្លឹក​ត្រ​ចៀក ពេល​មាន​អ្នក​យក​រូប​ថត ទៅ​បន្លំ​ប្រកាស​រក​មិត្ត​ប្រុស

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានតារាប្រុសស្រី ជាច្រើនដួង បានទទួលរងនូវការប្រមាថ ជាបន្តបន្ទាប់ នៅលើបណ្តាញ ទំនាក់ទំនង សង្គមយក្ស Facebook ជុំវិញរឿងរ៉ាវឯកជនរបស់ពួកគេ។ ជាក់ស្តែងថ្មីៗនេះ ទស្សនិកជនក៏បានឃើញ សាររិះគន់ថ្មីមួយទៀត ដែលបោកបក់ ទៅលើតារាសាច់សរ កញ្ញា ពេជ្រ អាវីហ្សា ដោយមានការដៀមដាម ប្រមាថើលើរូបនាង មិនសំចៃមាត់ រហូតធ្វើឲ្យ ម្ចាស់សាម៉ីខ្លួន ក្តៅស្លឹកត្រចៀកទ្រាំមិនបានក៏ចេញមុខប្រតិកម្ម ការពារកិត្តិយសខ្លួន ខណៈដែលមានគេយករូបរបស់នាង ទៅជាន់ឈ្លីបង្ហាញជាសាធារណៈ ប្រកាសរកមិត្តប្រុស និងអះអាងថា នាងនៅក្រមុំបរិសុទ្ធ។

តាមរយៈសារខ្លីមួយ ដែលតារាសម្តែងសាច់សខ្ចី ដូចបណ្ដូលចេក និយមបញ្ចេញភាពសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា បានបង្ហោះ ជាសាធារណៈឆ្លើយឆ្លង ទៅនិងការបង្ហាញ សារប្រមាថ ដោយយករូបរបស់នាង ទៅបង្ហោះនោះថា «ហេតុអីបានជា Page មួយនេះ មកបង្ខូចកិត្តិយសនាងខ្ញុំ ភាពសិចស៊ីសម្រាប់នារីគ្រប់រូប ក្នុងសម័យនេះ វាអាចថាបានជារឿងទូទៅ ទៅហើយ…..» ។

តារាស្រី ដែលមានបុរសគូស្នេហ៍ ជាអ្នកជំនួញរូបនេះ បានចាត់ទុកថា ការបង្ហាញសារបែបនេះ គឺជាចេតនាមួយ ដែលជាន់ឈ្លីកេរ្តិ៍ឈ្មោះ របស់នាង ដោយតាមរយៈសារខ្លី ដែលគេយករូបរបស់នាងទៅបង្ហោះ ជាសាធារណៈ ទាំងដែលអ្នកបង្ហោះនោះ មិនដែលបានស្គាល់ នាងច្បាស់ថា នាងជាមនុស្សបែបណាផង ចុះហេតុអីហ៊ានយករឿងបែបនេះ មកបន្ទោសបង្អាប់ តម្លៃនាងជាស្ត្រីខ្មែរ ? ប៉ុន្តែទោះជាតារារូបនេះ បញ្ចេញប្រតិកម្មក្តី តែនាងមិនបានបញ្ជាក់ថា អាច និងមានចំណាត់ការ តាមផ្លូវច្បាប់ ជាមួយម្ចាស់ Account នោះឡើយ ព្រោះនាងគិតថា មិនចង់មានបញ្ហា នាំវែងឆ្ងាយ សុំត្រឹមតែឲ្យអ្នក ដែលមានចេតនាបំផ្លាញកិត្តិយសនាង ដឹងខ្លួន ហើយបញ្ឈប់ទង្វើរបស់ខ្លួន ត្រឹមនេះតែប៉ុណ្ណោះ ៕

 


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh