CamNews

សំណើច 

សំណើច រឿង៖ លាងឱ្យស្អាត!

បោយ​ជាទី​សំណព្វចិត្តរបស់​លោក​ស័​កិ្ត​៥​ម្នាក់បាន​រៀបចំ​បាយ​ទឹក​ទទួលភ្ញៀវ​ចៅហ្វាយ។ រៀប ​ដល់​ពេល​នឹង​ទទួលទាន​ទៅ​ហើយលោក​ស័​កិ្ត៥ ​បាន​ក្រឡេក​ឃើញ​ សមស្លាបព្រាវា​មិនសូវ​ជា​ស្អាត​ក៏​អោយ​បោយ យក​ទៅ​លាង​ចេញ ។​បោយ​ក៏​យក​ទៅ​លាង​យា់ង​ប្រញាប់ ហើយ​យក​មក​វិញ​តែ​ក្នុង​រយៈពេល​ខ្លីព្រោះ​វេលា​ទទួលទាន​ដល់​ហើយដោយ​ខំ​លាង​អោយ​ស្អាត​ថែម​ទៀត​ផង ស្រាប់តែ​នៅ​ មិន​ពេញចិត្ត​លោកនាយ​ទៀត។


បោយ៖ បាទ! លាង​រួច​ហើយ លោកនាយ​
លោក​ស័ក្តិ ៥៖ អី​ក៏​លាង​លឿង​ម្ល៉េះ? ...​មិន​ស្អាត​ទេ ទៅ!​យក​ទៅ​លាង​ម្តងទៀត ។​
ស្រាប់តែ​លើក​នេះ បោយ​ដើរ​ចេញ​ទៅ​សំងំ ឯ​ផ្ទះបាយ​បាត់​ឡើង​យូរ​ទើប​ចេញ​មក​វិញ
បោយ៖ លាង​ម្តងទៀត​រួច​ហើយ លោកនាយ ។​
លោក​ស័ក្តិ ៥៖ អ៊ី! លាង​យូរ​អឹ​ចឹ​ង​ទើប​ស្អាត៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke