(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌដង្កោ បានព័ទ្ធស្ទាក់ចាប់ចោរកាច់កម៉ូតូ បានម្នាក់ទាំងព្រឹក នៅចំណុចភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ នាម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៥នេះ ពេលរូបគេបានធ្វើសកម្មភាពកាច់កម៉ូតូ ដែលប្រជាពលរដ្ឋចតនៅលើភ្លឺស្រែ។
អធិការនគរបានខណ្ឌ ប្រាប់ Fresh News ថា ជនរងគ្រោះឈ្មោះ ទូច ណារ៉ា ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៥ ពាក់ស្លាកលេខ 1DH-2002។ ចំណែកជនសង្ស័យសមត្ថកិច្ច មិនទាន់បញ្ជាក់នៅឡើយទេ ខណៈបក្ខពួកចំនួន២នាក់ទៀត ដែលកំពុងរត់គេខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួន៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី