CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ចChelsea កីឡាករ Diego Costa មិនដឹងថាមានឱកាសចូលប្រកួតជាមួយ Man United ស្របពេលទើតែជាពីរបួស

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជនជាតិ អេស្ប៉ាញ ដែលទើបតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ របស់ប្រធានក្រុម ពេលនេះបានវិលត្រលប់ពីការព្យាបាលជម្ងឺវិញហើយ ។

ប្រភពឯកសាព័ត៌មានបានឲ្យដឹងថា ខ្សែប្រយុទ្ច Chelsea កីឡាករ Diego Costa បានទទួលរងរបួសសរសៃរជើង​យ៉ាងធ្ងន់ធ្ង ខណៈពេលទៅប្រកួតឲ្យក្រុមជម្រើសជាតិ អេស្ប៉ាញ ។ ហើយទន្ទឹមនិងការ​រវល់ព្យា​​បាលជម្ងឺ  Diego Costa បានអវត្ដមានការប្រកួត ក្រុម Champion League មួយដងរួចទៅហើយ​ ​ដោយប៉ះ​ជាមួយ​​​ Maribor កាលពីថ្ងៃអង្គារ ប៉ុន្ដែមិនជាថ្វីទេ ជ័យជំនះនៅតែកើតមានចំពោះ Chelsea ដដែល គី ៦-០។​

សម្រាប់ការត្រេកអររបស់គាត់នៅពេលនេះ គឺបានរំពឹងទុកថា គាត់និងមានឱកាសចូលប្រកួតជាមួយ​ក្រុមសាជាថ្មីនៅថ្ងៃចុង សប្ដាហ៍នេះ ដោយប៉ះជាមួយ Manchester United  ប៉ុន្ដែគ្រប់យ៉ាងកំពុងស្ថិត​ក្នុងការពិចារណា ថាតើប្រធានក្រុមនិង អនុអញាតិឲ្យមានវត្ដមានរបស់គាត់ ដែរទេ ។



ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News Chelsea Diego Costa Jose Mourinho