CamNews

ព័ត៌មានអន្តរជាតិ 

ក្រសួង​ការ​ពារ​ជាតិ កូរ៉េ​ខាង​ត្បូង ព្រ​មា​ន​ដល់ កូរ៉េ​ខាង​ជើង​ថា នឹង​បាត់​ពី​លើ​ផែន​ដី

សេអ៊ូល៖ រដ្ឋាភិបាលប្រទេសកូរ៉េខាងជើង នឹងត្រូវបាត់ពីលើផែនដីនេះ ប្រសិនបើហ៊ានបង្ក
សង្គ្រាម អាវុធនុយក្លេអ៊ែរ មកលើប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការលើកឡើង របស់
មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី០៨ ខែមីនានេះ។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា នេះថា អ្នកនាំ
ពាក្យរបស់ក្រសួងការពារជាតិ លោក គីម មីនសេអ៊ុក និយាយប្រាប់អ្នកការសែតថា ‘‘ខ្ញុំបាន
ប្រាប់ទៅអ្នក ខណៈអ្នកជាសមាជិកជាតិជាមនុស្ស។ ប្រសិនបើកូរ៉េខាងជើង បើកការវាយ
ប្រហារមកលើកូរ៉េខាងត្បូង ដោយអាវុធនុយគ្លេអ៊ែនោះ របបរបស់លោក គីម ជុង អ៊ុន នឹង
ត្រូវបាត់ពីលើផែនដីនេះ ដោយសារកត្តាមនុស្សជាតិ’’។

ការកត់សម្គាល់នេះ បានកើតឡើងក្នុងរយៈពេលខ្លី បន្ទាប់ពីភាគីកូរ៉េខាងជើង បាននិយាយថា
វានឹងកាត់ផ្ដាច់ទំនាក់ទំនងយោធា ជាមួយនិងកូរ៉េខាងត្បូង និង ការលុបចោលនូវកិច្ចព្រមព្រៀង បញ្ឈប់ការឈ្លានពានគ្នារវាងប្រទេសទាំងពីរ ដែលនេះជាការឆ្លើយតបមួយទៅនឹង ការពង្រីក
ទណ្ឌកម្ម ដែលបានអនុម័តដោយ អង្គការសហប្រជាជាតិ។

ជាមួយគ្នានោះដែរ ក៏មានការរឹតបន្តឹងទណ្ឌកម្ម ដោយបណ្តាសមាជិក អង្គការសហប្រជាជាតិ
ឲ្យស៊ើអង្កេត និងត្រួតពិនិត្យការដឹកទំនិញតាមកប៉ាល់ និងតាមយន្តហោះ ដោយសង្ស័យថាមាន
ដឹកសម្ភារៈហាមឃាត់ សម្រាប់សកម្មភាពខុសច្បាប់ផងដែរ។

យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងដែលបានសម្ដែងការគាំទ្រ សម្រាប់ការយល់ព្រម សម្រាប់ការ
ដាក់ទណ្ឌកម្មថ្មីៗនេះ ហើយកូរ៉េខាងត្បូង ក៏បានបង្កើនការការពាររបស់ខ្លួនផងដែរ នៅតាម
ព្រំដែន និងបានត្រៀមខ្លួនរួចហើយ សម្រាប់ការសងសឹកភ្លាមៗ ប្រសិនបើមានការវាយ
ប្រហារណាមួយកើតឡើង ដោយកូរ៉េខាងជើងនោះ៕

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ