CamNews

តារា 

វណ្ណ វល័ក្ខ បដិសេធន៍​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​​កូន​ថៅ​កែ​យាន​ដ្ឋាន

ភ្នំពេញ៖ ក្រោយពីបណ្តែតខ្លួនចូលប្រឡូកក្នុងអាជីពសិល្បៈ អស់មួយសន្ទុះធំមកតារាសម្តែងស្រីវ័យ២១ឆ្នាំ កញ្ញា វណ្ណ វល័ក្ខ ត្រូវបានមហាជនអ្នកគាំទ្រកត់សម្គាល់ឃើញថា ប្រជាប្រិយភាព និងទីផ្សារសម្តែងរបស់នាងហាក់ មានភាពលេចធ្លោខ្លាំងគួរសម ខណៈដែលតារាស្រីរួមជំនាន់ឯទៀត ពុំទាន់មានឱកាសឈោងចាប់យក បាននូវ ទីផ្សារសម្តែងច្រើនដូចរូបនាងក្នុងពេលបច្ចុប្បន្ននេះ។

ទន្ទឹមនិងការលេចធ្លោជាមួយអាជីពសិល្បៈសព្វថ្ងៃនេះកញ្ញា វណ្ណ វល័ក្ខ ក៏ត្រូវបានគេចាត់ទុកថា នាងគឹជាតារាស្រីរបស់ខ្មែរមួយដួងដែលមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញបាននូវការចាប់អារម្មណ៍ខ្លាំងពីសំ ណាក់មហាជនគ្រប់ស្រទាប់វណ្ណៈផងដែរ។ ពិសេសគឺក្រុមហ្វូងកន្លង់ប្រុសៗ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រមទាំងអ្នកមានអំណាចបុណ្យស័ក្តិតូចធំ ដែលប្រាថ្នាចង់បានបុប្ផារូបនេះ ទៅថ្នមត្រកងស្រូបយកក្លិន ធ្វើជាគូគាប់នាថ្ងៃអនាគត។

យ៉ាងណាមិញថ្មីៗនេះក៏មានព័ត៌មានបែកធ្លាយមកថាតារាសម្តែងស្រីកញ្ញា វណ្ណ វល័ក្ខ  បានកំពុងភ្ជាប់ ទំនាក់ទំនងសម្ព័ន្ធភាពស្នេហាផ្អែមល្ហែមជាមួយបុរសកូនថៅកែយានដ្ឋានលក់រថ យន្តមួយ កន្លែងនៅក្រុងភ្នំពេញ។

ប្រភពបាននិយាយពីមជ្ឈដ្ឋានអ្នកខាងក្រៅសិល្បៈបានបង្ហើបថា  វណ្ណ វល័ក្ខ សព្វថ្ងៃកំពុងតែ លេចចេញនូវសញ្ញាវិជ្ជមានស្នេហាថ្មីជាមួយកូនប្រុសលោកថៅកែយានដ្ឋានលក់រថយន្តមួយ កន្លែងមានទីតាំង នៅ ម្តុំគល់ស្ពានរង្វង់មូលជ្រោយចង្វារ។ខណៈដែលទំនាក់ទំនងរវាងពួកគេ ទាំងពីរបច្ចុប្បន្នកាន់តែមាន ភាពស្និទ្ធស្នាលកើនឡើងទ្វេដងផងនោះ។

ប្រភពដដែលបាននិយាយទៀតថា អ្នកទាំងពីរគឺកញ្ញា វណ្ណ វល័ក្ខ នឹងបុរសវ័យជាង៣០ម្នាក់ នេះបានផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នាជិតកន្លះឆ្នាំមកហើយ។ ជាប្រចាំគេក៏ឧស្សាហ៍ឃើញប្រុសម្នាក់នេះ យកឡានសេរីទំនើបៗ មកចាំទទួលនាងចេញទៅក្រៅញ៉ាំអាហារ ឬចូលផ្សារទំនើបទិញសម្ភារៈប្រើប្រាស់ ជាមួយគ្នាទៀតផងប៉ុន្តែដំបូងគេស្មានតែជាមិត្តភក្តិស្គាល់គ្នាដឹងពួកអ្នកទាំងពីរគឺជាសង្សារនឹងគ្នាសោះ។

ឆ្លើយតបព័ត៌មានខាងលើតារាសម្តែងកញ្ញា វណ្ណ វល័ក្ខ បានប្រាប់គេហទំព័រLooking TODAYតាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះថា នាងនិងបុរសម្នាក់នោះគឺពិតជាស្គាល់គ្នាមែនហើយ រាប់អានគ្នាដូចបងប្អូនអញ្ចឹងព្រោះកន្លងមកបុរសម្នាក់នេះក៏ធ្លាប់សុំនាងធ្វើជាប្អូនស្រីធម៌ដែរ ។ ប៉ុន្តែរឿងដែលគេនិយាយថានាងនិងបុរសម្នាក់នោះជាសង្សារនឹងគ្នានោះគឺពុំមែនជាការពិតឡើយ។

តារាសម្តែងកញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់យ៉ាងខ្លីទៀតថា បើឲ្យខ្ញុំនឹងគាត់ស្រលាញ់គ្នាគឺអត់ មានទេបង ។ ខ្ញុំទទួលស្គាល់ថាពិតជាបានស្គាល់គាត់ជាកូនថៅ កែយានដ្ឋានមែនប៉ុន្តែគាត់ ស្រលាញ់រាប់អានខ្ញុំដូច ជា ប្អូនតែប៉ុណ្ណោះគឺគ្មានអ្វីលើសពីនេះទេម្យ៉ាងទៀតគាត់ក៏មានស ង្សាររបស់គាត់ហើយដែរ។ដោយឡែក រឿងគេសង្ស័យថាខ្ញុំនឹងបុរសម្នាក់នេះកំពុងមានទំនា ក់ទំនងស្នេហាហើយតែងដើរទៅណាមកណា តែពីរនាក់ជាមួយគ្នានោះគឺ ពុំដែលមានទេខ្ញុំ សូមឆ្លើយបដិសេធន៍ជុំវិញបញ្ហានេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh