ព័ត៌មានកីឡា ៖ យោងតាមលទ្ធិផលការប្រកួតកីឡាហែលទឹក បុរស ចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសារ Breaststroke ដែលប្រារព្ធឡើងជាមួយប្រទេសចំនួន ៤ ទាំងនោះមាន ដូចជា ប្រទេស ម៉ាល់ឌីវ ម៉ុងហ្គោលី តាហ្ស៊ីគីស្ថាន ហើយនិងកម្ពុជា។ សមាសភាពនៃការចូលរួមកីឡាករ ប្រចាំប្រទេសនីមួយៗ កម្ពុជាទទួលបានជោគជ័យដោយកីឡាករ ហែមថុន ពន្លឺ ប្រើថេរវេលា ៣២.៦៧ វិនាទី ។ យ៉ាងណា មិញ បើយោងតាមការបង្ហាញរបស់ទំព័រ គណៈកម្មាធិការកីឡាជាតិអូឡាំពិកកម្ពុជា នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុកបានគូសបញ្ជាក់ឲ្យដឹងថា កីឡាករ កម្ពុជាដែលទទួល ជ័យ ជំនះនៅពេលនេះ បើ ទោះ ជានាំមុខ កីឡាករ ហែលទឹក ៤ ប្រទេស ទៀតក៏ដោយចុះ តែ បើតាមលទ្ធផល ផ្លូវការ កីឡាករ កម្ពុជា ហែមថុន ពន្លឺ ចាប់ចំណាត់ថ្នាក់ ២២ ក្នុងចំណោម បេក្ខភាព ប្រកួតទាំង ២៧ រូប ខណៈការ ប្រកួតកីឡាហែលទឹក ក្នុងវិញ្ញាសា Breaststroke ត្រូវបានធ្វើឡើង នៅវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី ២៦ កញ្ញា (ម៉ោងក្នុងស្រុក ប្រទេស កូរ៉េខាងត្បូង)។
ផ្ទុយមកវិញ ងាក ក្រឡេក មើល វិញ្ញសាប្រកួតហែលទឹក សម្រាប់ កីឡាការនី ហែល សេរី វិញម្តង ដែល ត្រូវបានប្រព្រឹត្តិឡើង កាលពីវេលាព្រឹកមិញ ម៉ោង ៩ ព្រឹក (ម៉ោងក្នុងស្រុក ប្រទេស កូរ៉េ ខាង ត្បូង) ថ្ងៃទី ២៦ សីហា នេះ កីឡាការនី ហែម ថុនវិទិនី ទើបតែទទួលបានជ័យជំនះនាំមុខកីឡាការនី ២ ប្រទេស ឡាវនិង ម៉ាល់ឌីវកាល ដោយប្រើថេរវេលា ៣១.១៨ វិនាទី ជាមួយ និងការហែលដោយ សេរី ដោយបានឈរឈ្មោះក្នុងលំដាប់ទី ២០ ក្នុងចំណោម ២៧ នាក់។
រូបភាព ពីប្រទេស កូរ៉េខាងត្បូង កីឡាការិនី ហែម ថុនវិទិនី សម្រាកផឹកភេសជ្ជៈ (ហ្វេសប៊ុក)
ដោយ៖ អឿ អ៊ុយ
ប្រភព៖ National Olympic Committee Of Cambodia