CamNews

យល់ដឹង 

ណាត់ជួបមិត្តប្រុសដំបូង មិនគួរស្លៀកពាក់ បែបណា?

ប្រសិនអ្នកចង់បង្កើតចំណាប់អារម្មណ៍ល្អ ពីគូណាត់ ចូរយកចិត្តទុកដាក់ទៅលើសម្បកក្រៅរបស់
ខ្លួន។ សម្លៀកបំពាក់មួយចំនួន អ្នកមិនគួរប្រើប្រាស់ក្នុងរដូវបុណ្យទាន ក៏ដូចជាក្នុងការណាត់ជួប មិត្តប្រុសដំបូង។

ប្រភេទ​សម្លៀក​បំពាក់ មាន​ឥទ្ធិ​ពលដល់​ចំណាប់​អារម្មណ៍​របស់​គូណាត់​ (រូប ៖ tutzone)


១/ សម្លៀកបំពាក់ “ខ្វះក្រណាត់”

សំពត់ខ្លីលើគល់ភ្លៅ អាវដែលមានកធំហួសហេតុ ឬឈុតសម្លៀកបំពាក់ដែលអាចឱ្យអ្នកបញ្ចេញ
សាច់ខ្ចី បានច្រើន នឹងធ្វើឱ្យគូណាត់របស់អ្នកយល់ច្រលំលើអ្នក។ អ្នកប្រហែលជាមិនចង់ត្រូវបាន
គេគិតថា ជាមនុស្សងាយអូសទាញ ឬជាអ្នកចូលចិត្តរឿងលើគ្រែ មែនទេ?

២/ អាវសិមិសដែលមានអក្សរច្រើន

នៅពេលអ្នកមិនទាន់ដឹងថា   ដៃគូណាត់ជួបរបស់អ្នកជាមនុស្សបែបណា ជាបុរសដែលចូលចិត្ត
ភាព កំប្លែងកម្រិតណា ឬមាននិន្នាការទៅរកសង្គមដូចម្ដេច នោះចូរកុំប្រើប្រាស់សម្លៀក បំពាក់ ដែលមានបោះពុម្ភរូប ឬអក្សរ។ ខោ ឬអាវដែលមានអក្សរ នឹងបង្កចំណាប់អារម្មណ៍មិនល្អប៉ុន្មាន
នោះទេ។

៣/ ស្លៀកពាក់ម៉ូដថ្មី

សម្លៀកបំពាក់ដែលអ្នកមិនធ្លាប់ពាក់សាកល្បងពីមុខមក  គឺជាជម្រើសមិនគួរឱ្យកើតមាន  នៅ
ពេល អ្នកទៅជួបគូណាត់ដំបូង។ គោលការណ៍ចម្បងក្នុងការណាត់ជួបលើកទីមួយ  នោះគឺត្រូវ
ស្លៀកពាក់ នូវខោអាវដែលអ្នកប្រាកដថា វានឹងបង្កចំណាប់អារម្មណ៍ល្អបំផុត។

ប្រសិនអ្នកចង់សាកល្បងសម្លៀកបំពាក់ថ្មី និងថ្លៃថ្នូ ចូរស្លៀកពាក់សាកល្បង និងពិនិត្យមើលឱ្យ
បានត្រឹមត្រូវ នៅមុនពេលទៅជួបគូណាត់។

៤/ លេចខោអាវទ្រនាប់

សម្លៀកបំពាក់ស្ដើង ឬឆែក រហូតដល់អាចមើលឃើញខោអាវទ្រនាប់ គឺជាប្រការដែលគួរចៀស
វាង មិនដូច្នេះទេ សម្លៀកបំពាក់នេះ នឹងនាំឱ្យគូណាត់របស់អ្នក ពិបាកយល់អំពីទឹកចិត្ត ក៏ដូចជា
បំណង របស់អ្នក។

៥/ ពាក់ស្បែកជើងកែងខ្ពស់ពេក

ស្បែកជើងកែងខ្ពស់ហួស នឹងអាចធ្វើឱ្យគូណាត់របស់អ្នកមិនពេញចិត្ត ប្រសិនគាត់មានកម្ពស់
មិនខ្ពស់ប៉ុន្មាន ពិសេសគឺនៅពេលអ្នកទាំងពីរ ត្រូវបណ្ដើរគ្នាដើរ។ ប្រការនេះនឹងមានផល ប៉ះ
ពាល់ ដល់ការណាត់ជួប។

៦/ គ្រឿងបន្សំរបស់សម្លៀកបំពាក់

នៅពេលព្យួរនៅលើតម្ពក់  សម្លៀកបំពាក់ និងគ្រឿងបន្សំនៃសម្លៀកបំពាក់  របស់អ្នក អាចនឹង មានភាពស្រស់ស្អាត ប៉ុន្ដែប្រការនេះ មិនមែនមានន័យថា អ្នកនឹងស្អាតនៅពេលពាក់វានោះទេ។ ចូរស្លៀកពាក់នូវសម្លៀកបំពាក់  និងគ្រឿងបន្សំដែលអ្នកធ្លាប់ទទួលបានការសរសើរពីមិត្តភ័ក្ដិ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សមត្ថភាពទាយដឹងពីអនាគត គឺគ្រាន់តែជា ដំណើរការ នៃខួរក្បាល

មានបញ្ហាពេលកំពុងបើកបរ ត្រូវដោះស្រាយ បែបណា?

អ្នកជោគជ័យក្នុងលោក តែងមានចំណុចរួម ៨ប្រការ


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: Clothes First Date not to wear