CamNews

ម៉ូដែល 

ជ្រើសសម្លៀកបំពាក់ សម្រាប់រដូវណូអែល និងឆ្នាំថ្មី

ដើម្បីបង្កការចាប់អារម្មណ៍ដ៏ពិបាកភ្លេចបានសម្រាប់មនុស្សនៅជុំវិញ ខណៈពេលអ្នកចេញទៅ
ក្រៅ ឬចូលរួមពិធីជប់លៀងក្នុងរដូវបុណ្យណូអែល ឬមួយចូលឆ្នាំសកល ចូរកុំរំលងចោលនូវការ
ណែនាំខាងក្រោម។

១/ សម្លៀកបំពាក់មានរូបភាព និងពណ៌ស្ទីលអឺរ៉ុបខាងជើង


សម្លៀកបំពាក់មានរូបភាព និងពណ៌ បែប Nordic ឬហៅថា ស្ទីលអឺរ៉ុបខាងជើង ហាក់ដូចមិនដែល
ហួសសម័យម្ដងណានោះទេ នៅពេលរដូវណូអែល ឬរដូវចូលឆ្នាំសកលចូលមកដល់។ បណ្ដារូប
ភាពទាំងនេះ តែងត្រូវបានរចនាឡើង ដោយមានពណ៌ទាំងឡាយប្រកបដោយភាពកក់ក្ដៅ និង ទាក់ទិនទៅនឹងពិធីបុណ្យណូអែលនៅតំបន់ត្រជាក់ ភាគខាងជើងអឺរ៉ុប ដូចជារូបភាពផ្កាព្រិល
ដើមស្រល់ណូអែល សត្វរមាំង។ល។

២/ ពណ៌សរបស់ព្រិល

មនុស្សមួយចំនួននៅតំបន់ត្រជាក់ តែងមិនសូវជាចូលចិត្តស្លៀកពាក់ពណ៌ស ដោយសារតែមាន
អារម្មណ៍ថា កាន់តែត្រជាក់។ ប៉ុន្ដែ ប្រសិនចេះជ្រើសរើស និងមានវិធីស្លៀកពាក់ផ្សំ សម្លៀក
បំពាក់ពណ៌សនេះ នឹងសមស្របបំផុតសម្រាប់រដូវត្រជាក់ ព្រោះវា តំណាងឱ្យពណ៌សរបស់ព្រិល។


ជាការងាយស្រួលបំផុត មិនថាតែអ្នកពាក់អាវពណ៌អ្វីពីខាងក្នុង អ្នកក៏អាចពាក់អាវធំពណ៌សពីខាង
ក្រៅ។ ប៉ុន្ដែ អាវខាងក្នុង ល្អបំផុតគួរតែជាអាវពណ៌ក្រហម ឬពណ៌សក្រមៅដែលខុសពីពណ៌អាវធំ។

៣/ ពណ៌បៃតង និង ក្រហម



ពណ៌បៃតង និងក្រហម ក៏ជាពណ៌ពិសេសសម្រាប់រដូវបុណ្យណូអែល និងចូលឆ្នាំសកល។ អ្នកអាច
ជ្រើសរើសយកពណ៌ក្រហម និងបៃតងចាស់ ដើម្បីបង្កើតបានជាពណ៌ដ៏កក់ក្ដៅ នៅក្នុងរដូវត្រជាក់។
បន្ថែមពីនេះ អ្នកក៏គួរតែប្រើសម្ភារៈផ្សេងៗ ដែលមានពណ៌ក្រហម ឬខៀវ ដូចជា កន្សែង ស្រោមដៃ
មួក ស្បែកជើង ឬកាបូប។ល។ ទាំងនេះក៏ជួយឱ្យអ្នកលេចធ្លោជាងគេ ក្នុងពិធីជប់លៀង ឬនៅទីសា
ធារណៈ៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?

វិធី​ជ្រើសរើស​ខោ​ខៅ​ប៊ោ​យ​រហែក ម៉ូ​ដែល ២០១៣/២០១៤

អាវយឺត​ដៃ​វែង សម្រាប់​នារី​ការិយាល័យ បញ្ចេញ​សម្រស់ ពេល​​ត្រជាក់




ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: clothes items Christmas New Year