ព័ត៌មានកីឡា៖ ក្ដីសង្ឃឹមរបស់ក្រុម Everton ចូលមកកាន់រដូវកាល Europa League កើតឡើងសារជាថ្មី ស្របពេលកន្លងមកក្រុមខាតបង់វត្ដមានអស់រយៈជិត ៤ ឆ្នាំទៅហើយ ប៉ុន្ដែសម្រាប់លទ្ធិផលប្រកួតចុងក្រោយជាមួយក្រុម Woflsburg របស់អាល្លឺម៉ង់ ក៏ទទួលបានជោគជ័យត្រឹមពិន្ទុ ៤-១។
ជំនួបប្រកួតកាលពីថ្ងៃទី ១៨ នៅឯពហុកីឡរដ្ឋាន Goodison Park រវាង Everton នឹង Wolfsburg បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកទស្សនា ដោយហេតុការសម្លឹងឃើញពីឱកាសនៃការវាយប្រហារបស់ Everton លើដៃគូរមានច្រើន ស្ទើតែចាប់តាំងពីនាទីដំបូងនៃការប្រកួត ។ ស្ថានភាពនៃការវាយប្រហារបស់ Everton ក្នុងនាទីទី ១៥ គ្រាប់ទី ១ ត្រូវកីឡាករ Ricardo Rodriguez ប៉ះបាល់បញ្ចូលទីខ្លូនឯងបន្ទាប់មកគ្រាប់ទី ២ នៅនាទី ៤៥ ដោយកីឡាករ Coleman គ្រាប់ទី ៣ នាទីទី ៤៧ ដោយការស៊ុតប៉េណង់ទីរបស់ Baines និងគ្រាប់ចុងក្រោយនាទី ៨៩ ដោយ Mirallas។ ប៉ុន្ដែទោះបីជា Ricardo Rodriguez បានសាងកំហុសចំពោះក្រុមមែន ក៏នៅក្នុងនាទីទី ៩០ ឈ្លាតឱកាសនៃការធ្វេសប្រហេសរបស់ Everton ក៏លួចឆ្មក់បានមួយគ្រាប់វិញជាការលុបលាងកំហុស ។
សម្រាប់ ជោគជ័យ Everton ពេលនេះបានធ្វើឲ្យក្រុម ឈានទៅដល់ចំនុចកំពូលនៃ Group H ហើយដោយឡែកនេះជាក្ដីប្រាថ្នារបស់លោក Roberto Martinez សម្រាប់ក្លឹបរបស់គាត់។ បន្ថែមពីលើនេះគាត់បាននិយាយទៀតថា ក្រុមគាត់ស្ទើតែមានឱកាសឈានជើងទៅដល់ Chamion League ទៅហើយកាលពីរដូវកាលចុងក្រោយនេះ ខណៈពេលក្រុមរបស់គាត់បានបញ្ចប់ ៥ ប្រកួតក្នុង Premier League ប៉ុន្ដែសម្រាប់ជោគជ័យក្រុមនៅពេលនេះក៏ល្អប្រសើរចំពោះការបាត់បង់ឱកាស់រយៈពេលជិត ៤ ឆ្នាំកន្លងមកហើយលទ្ធិផលល្អៗជាច្រើនទៀតនិងរង់ចាំកើតមានក្នុងក្រុមនៅពេលក្រោយ។ ការបង្ហាញឲ្យឃើញតាមរយៈការប្រកួតរបស់ Everton កាលពីថ្ងៃព្រហស្បតិ៍ពិតជាអាចធ្វើឲ្យគេស្មានដឹងថាមហិច្ឆិតាក្រុមនិងកាន់តែកើនឡើង និង ទំនុកចិត្ដក៏កាន់តែរឹងពឹងសម្រាប់ការប្រកួតពេលក្រោយៗបន្ដទៀត។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី