បាងកក ៖ យោងតាម គេហទំព័រ The Nation របស់ថៃ នៅថ្ងៃ អង្គារ ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៣ បានចុះ ផ្សាយថា អតីតនាយករដ្ឋមន្រ្តីថៃ ស៊ុមឆាយ វង្សាវត្ថិ បានថ្លែងនៅកិច្ចប្រជុំបក្សភឿថៃ ថាលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានសមាជិកបក្សភឿថៃ បោះឆ្នោតគាំទ្រ ជាបេក្ខភាព នាយករដ្ឋមន្រ្តី នា អាណត្តិក្រោយ ព្រោះប្រជា ពលរដ្ឋថៃ ភាគីច្រើនមានជំនឿ លើការដឹកនាំប្រទេស របស់លោកស្រី។ ដោយកន្លងមករដ្ឋាភិបាល ដែលដឹក នាំលោកស្រី យីងឡាក់ បានបំពេញប្រយោជន៍ សម្រាប់ប្រទេស ជាច្រើនវិស័យ ជាពិសេសនយោបាយ ៣០បាត រក្សាព្យាបាល គម្រោងបញ្ចាំ ស្រូវឲ្យជាពលរដ្ឋ និង គម្រោងអភិវឌ្ឍន៍លើវិស័យ គមនាគមន៍ ដែលចំណាចទឹក ដ៍ច្រើនមហាសាល និង គម្រោងដ៍ទៀត។
លោក ស៊ុមឆាយ បានបញ្ជាក់ថារបប ថាក់ស៊ីន មិនមានដូចការចោទប្រកាន់របស់លោក ស៊ូថេប ថង ស៊ូបាន មេដឹកនាំបាតុករប្រឆាំងរដ្ឋាភិបាលនោះទេ ហើយសភាប្រជាជន ដែលក្រុមបាតុករ ទាមទារគឺ គ្មាននៅក្នុងមាត្រា នៃច្បាប់រដ្ឋធម្មនុញ្ញថៃនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល