CamNews

តារា 

វិរៈ សិទ្ធ តារាថ្មី​​ក្នុង​ផលិតកម្ម​ភ្លេង​រីខដ ត្រូវ​គេ​ចោទ​ថា វាយ​ឫក​ខ្ពស់​កប់​ពពក

ភ្នំពេញ៖ អតីតតារាចម្រៀង របស់ផលិតកម្ម មហាហង្ស លោក វិរៈ សិទ្ធ បច្ចុប្បន្នបានក្លាយជា
តារាចម្រៀងកំពុងតែ មានប្រជាប្រិយភាពមួយរូប ក្នុងផលិតកម្ម ភ្លេងរីខដ ដែលជាមែកធាង
មួយ របស់ផលិតកម្ម ហង្សមាស ។ ថ្វីដ្បិតតែជាតារាចម្រៀងថ្មី តែលោកអាចស្រូបទាញ ប្រជា
ប្រិយភាពរបស់ខ្លួន បានយ៉ាងឆាប់រហ័ស ពិសេសបទចម្រៀងលោក មានចំនួនច្រើនជាងគេ
នឹងហាក់ទទួលការ លើកតម្កើងជាពិសេស ពីសំណាក់ ផលិតកម្មថ្មីមួយនេះ ។

លោក វិរៈ សិទ្ធ ក៏អាចនិពន្ធជាសាច់ភ្លេង បានដោយខ្លួនឯងដែលជាសមត្ថភាពពិសេស ជាតារា
ចម្រៀងសម័យថ្មី ខុសពីតារាចម្រៀងខ្លះ ដែលចាំតែនិពន្ធបទ គេចំឡងស្រាប់ៗ ។ វត្តមាន វិរៈ
សិទ្ធ ក្នុងផលិតកម្មថ្មីនេះ ធ្វើឲ្យទស្សនិកជន កោតសរសើរមិនតិចទេ ចំពោះសមត្ថភាពរបស់
លោក ដែលអាចធ្វើ បានទាំងច្រៀង និងការនិពន្ធបទភ្លេង។

តារាចម្រៀងមិន សូវបានកម្ពស់ វិរៈ សិទ្ធ ហាក់បាន តំលើងឫកពារ របស់ខ្លួន ដើម្បីឲ្យសមទៅ
នឹងភាពល្បីល្បាញ ដែលហាក់ ភ្លេចកំណើតដើម កាលពីលោក មិនទាន់ល្បី នៅមហាហង្ស
គ្មានអ្នកណាស្គាល់ ។ គ្រាន់តែចូលផលិតកម្មថ្មី ក៏ដើរពើងទ្រូង មិនខ្ចីរវល់ នឹងអ្នកណា ជាពិ
សេសគ្រាន់ តែបទសម្ភាសន៍ ក៏លោកមិនអាច ផ្ដល់ឲ្យបានដែរ បែរជារុញឲ្យទៅសួរ លោក
សុខ ជំនោរ ដែលជាថ្នាក់ដឹកនាំ ផលិតកម្មទៅវិញ ខណៈដែល តារាចម្រៀងផ្សេងៗ ក្នុងផលិត
កម្ម តែងតែរីករាយ ផ្ដល់បទសម្ភាសន៍ និងថតរូបភាពដោយ សប្បាយរីករាយបំផុត ។

កន្លងមកលោក សុខ ជំនោរ ថ្នាក់ដឹកនាំ នៃផលិតកម្មភ្លេងរីខដ ធ្លាប់និយាយប្រាប់ Looking
TODAYថា សម្រាប់ការងារសិល្បៈ ត្រូវសាកសួរ ខាងផលិតកម្មសិន ទើបអនុញ្ញាតឲ្យ ចុះ
ផ្សាយបាន ព្រោះ ផលិតកម្មចង់ឲ្យមាន ភាពច្បាស់លាស់ មុននឹងមាន ការផ្សាយចេញ ព័ត៌
មានទាក់ទងការងារថ្មីៗ ដែលផលិតកម្ម បានដាក់ឲ្យ តែសម្រាប់រឿងបុគ្គល ផលិតកម្មមិន
ហ៊ានថា យ៉ាងណាទេ ទាល់តែសួរសាម៉ី ខ្លួនផ្ទាល់ទើបដឹង ។

មហាជន បានព្រលយថា ជារឿងគួរឲ្យចង់ អស់សំណើចមិនតិចទេ ព្រោះតារាចម្រៀងថ្មីម្នាក់
ដូចជា លោក វិរៈ សិទ្ធ មិនទាន់មាន កេរ្តិ៍ឈ្មោះល្បីល្បាញផង ក៏ចាប់ផ្ដើមរៀបឫកពារ ក្រអឹត
ក្រទម ឆ្មើងឆ្មៃដូចជា អ្នកល្បីបាត់ទៅហើយ ជារឿងមួយ មិនគួរឲ្យកើត មានទាល់តែសោះ
សម្រាប់សង្គមសិល្បៈខ្មែរ ដែលកំពុងតែមាន ការរីកចំរើនតិចតួច ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: virak seth entertainment khmer star