CamNews

កីឡាអន្តរជាតិ 

Liverpool ត្រៀម​​ទម្លាក់ Spurs ចេញ​​ពី​​ពាន​​រង្វាន់ League Cup ស្អែក​នេះ

(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ប្រុងជើងការទម្លាក់គូប្រជែងមាន់ខ្នាយមាស Tottenham Hotspur ក្នុង​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​លំដាប់​ទី​៣ អង់គ្លេស Capital One Cup (League Cup) នាម៉ោង ១៖៤៥នាទី​រំលង​អាធ្រាត្រ​ស្អែក​នេះ (ម៉ោង​នៅ​កម្ពុជា​)​។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Jurgen Klopp លេងឡើងជាខ្លាំង ជាមួយនឹងការធ្វើបានល្អជា បន្តបន្ទាប់ពីសំណាក់​កីឡាករ Firmino និង Coutinho ក្នុង​ទឹក​ដី​នៃ​ពហុ​កីឡដ្ឋាន Enfield មុនបន្តដំណើរឆ្ពោះទៅវគ្គ ៨​ក្រុម​ចុង​ក្រោយ ប្រសិន​បើ​អាច​ទម្លាក់ Spurs បាន​មែន​នោះ​។

Liverpool ទើបតែលេងឈ្នះក្រុមភ្ញៀវ West Bromwich Albion ក្នុង Premier League ដោយលទ្ធផលបច្ចេកទេស ២-១ សប្តាហ៍មុន តែ​ក្រុម​១​នេះ​អាច​រក​បាន​តែ ១​ពិន្ទុ​នៅ​ទី​នេះ​ដូច​គ្នា ពេលជួបក្រុមភ្ញៀវ Manchester United ត្រឹមលទ្ធផល ០-០។

គូប្រកួតផ្សេងទៀត មានដូចខាងក្រោមនេះ៖

Arsenal v Reading
Bristol City v Hull City
Leeds United v Norwich City
Newcastle United v Preston North End៕

ក្រុម Liverpool

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Liverpool