CamNews

តន្រ្តី 

The Voice Cambodia បញ្ចេញរូបថត ឆាកតន្ត្រីប្រកួត សំរាប់វគ្គ Blind Audition ហើយ

មួយរយៈមុនកម្មវិធី ប្រលងចំរៀងលំដាប់ថ្នាក់ អន្តរជាតិ The Voice Cambodia បានធ្វើដំណើរ ជុំវិញប្រទេស ដើម្បីស្វែងរកអ្នកមាន ទេពកោសល្យផ្នែកចំរៀង មកប្រកួត ។ ឥលូវនេះកម្មវិធី The Voice Cambodia បានចាប់ផ្តើម ឈានចូលដល់វគ្គ Blind Audition ហើយដែលជា វគ្គនៃ ការបង្ហាញ សំលេងដល់អ្នកកាត់សេចក្តីទាំង ៤ ទាំងមិនបានឃើញមុខមាត់ ។



បើតាមប្រភព ព័ត៌មានពី ទំព័រ Facebook The Voice Cambodia បានអោយដឹងថា វគ្គប្រកួត ជំរុះ Blind Audition នឹងប្រព្រឹត្តិទៅនៅ Studio ថ្មីរបស់ Hang Meas នៅឯផ្សារទំនើប Aeon Mall រយៈពេល ៤ ថ្ងៃគឺនៅថ្ងៃទី ៤, ៧, ៨, ៩ កក្កដា ២០១៤ នេះ ។ តែយើងមិនបាន ដឹងថាថ្ងៃណា ទើបមានការ ចាក់ផ្សាយនោះទេ ។ ក្រៅពីនេះ The Voice Cambodia ក៏បានបញ្ចេញរូបថតអំពី ឆាកប្រកួត របស់ខ្លួនផងដែរ ៕ 


ដោយ ៖ លីលី
ប្រភព ៖ the voice cambodia 


Tags: star khmer star singer the voice cambodia