ព័ត៌មានអន្តរជាតិ ៖ តាមពិតទៅ វាមិនមែនជាអព្ភូតហេតុចម្លែក ដល់ថ្នាក់ភ្លៀងធ្លាក់ថ្មនោះ
ទេ វាគឺជាករណីគ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើង Mount Etna នៅឯភាគខាងត្បូងប្រទេសអ៊ីតាលី
ឯណោះទេ ដែលញ៉ាំងអោយមានករណី សាយភាយនូវកំអែលភ្នំភ្លើង ក៏ដូចជា បំណែកនៃ
ថ្មតូចៗ ធ្លាក់ចុះមក ក្រាលដណ្តប់ពេញក្រុង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស telegraph ។
គួររំឭកផងដែរថា ករណីគ្រោះធម្មជាតិផ្ទុះភ្នំភ្លើង ដ៏មានឥទ្ធិពលលើកនេះ បានកើតឡើង
កាលពីថ្ងៃទី ២៣ កន្លងផុតទៅថ្មីៗនេះ ប្រភពសារព័ត៌មានដដែលនេះ បន្ថែមថា មិន
មានករណីជម្លៀសក្រុមមនុស្សចេញពីក្រុងនោះទេ តែបណ្តាផ្លូវសាធារណៈមួយចំនួនត្រូវ
បានរដ្ឋ បិទជាបណ្តោះអាសន្ន ក្នុងន័យ ការពារ និងប្រុងប្រយ័ត្នទុកជាមុន។
យ៉ាងណាមិញ ចរាចរណ៍ផ្លូវអាកាស មិនត្រូវបានរំខាននោះទេ តែបណ្តោយផ្លូវរថនៃយន្ត
ហោះរបស់អាកាសយានដ្ឋាន មួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន។ ខាងក្រោមនេះ
ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ telegraph