ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធរបស់ក្រុម Barcelona ម្នាក់បានបង្ហើបសម្លេងតិចៗ មកកាន់ក្លឹប ក្នុងទឹកដី Premier League ថា កីឡាករមិនទំនង អាចបន្ដរការឈរជើងក្នុងទឹកដី La Liga បានយូនោះទេ ។
កីឡាករវ័យ ២៧ ឆ្នាំឈ្មោះថា Pedro Rodriguez បានសម្ដែងប្រាប់ពីអារម្មណ៍ពិតប្រាកដ ប្រាប់ទៅដល់ក្រុមអ្នកការសែតថា កីឡាករនឹងផុតកិច្ចកុងត្រានៅឆ្នាំ ២០១៦ នេះហើយ ហើយគាត់មិនដឹងទេថា ក្រុមនៅតែរក្សាគាត់ ឲ្យបន្ដទៅមុខទៀតជាមួយក្រុម ។ ដោយហេតុក្នុង ការបង្ហាញខ្លួនប្រកួតជាច្រើនដងកន្លងមក គាត់ឧស្សាហ៍ក្លាយជាកីឡាករបម្រុងខ្លាំងណាស់ ។
Barcelona មានកីឡាករខ្លាំងៗជាច្រើន លេងក្នុងមុខតំណែងនេះ ដែលវាគឺជារឿងមួយធ្វើឲ្យពិបាកដល់កីឡាករ ក្នុងការសម្ដែងសមត្ថភាព។ តួយ៉ាងដូចជាគាត់បានលើកឡើងបន្ដទៀតថា វាស្ទើតែ ពិបាកនិយាយ ឲ្យបាន ១០០ ភាគរយណាស់ដែលគាត់មានអារម្មណ៍ថាកក់ក្ដៅនឹងនៅទីនោះ ព្រោះ គ្រប់វិនាទីនៃ កីឡាករនីមួយៗ មានចិត្ដចង់ប្រកួតដូចគ្នា។
យោងតាមការបកស្រាយរបស់ គេហទំព័របានបន្ដទៀតថា កីឡាករទំនងសម្លឹងមើល ឃើញក្រុម ២ សំខាន់ក្នុងទឹកដី Premier League សម្រាប់កីឡាករ ដែលធ្លាប់មានទំនាក់ទំនងគ្នាជាយូមកហើយ ក្រុមទាំង ២ នោះគឺ Liverpool នឹង Arsenal ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .footballfancast