CamNews

កីឡាអន្តរជាតិ 

Bayern Munich ត្រូវម្ចាស់ផ្ទះ Manchester City គៀបស៊ី ត្រឹមពិន្ទុ ៣ ទល់នឹង ២

ព័ត៌មានកីឡា៖ ការប្រកួតដ៏ជក់ចិត្ដ មិនត្រឹមតែ Chelsea ទេធ្វើដំណើរទៅកាន់ទឹកដីដទៃ សូម្បីតែ ក្លឹប​អាល្លឺម៉ង់​ Bayern Munich ក៏ត្រូវចេញជើងទៅលេងក្នុង ទឹកដីអង់គ្លេស ប៉ះជាមួយ Manchester City ប៉ុន្ដែ​លទ្ធផល​​ផ្ទុយស្រលះ Chelsea ដោយ Bayern ត្រូវម្ចាស់ផ្ទះគៀបស៊ី ក្នុងពិន្ទុ ៣ ទល់នឹង ២។ 

មិត្ដិភាពប្រកួត CHAMPIONS LEAGUE ដូចគ្នា Manchester City ត្រូវធ្វើជាម្ចាស់ផ្ទះទទួល Bayern Munich​ បានយ៉ាងគាប់ចិត្ដ ជាមួយនិងការខិតខំប្រឹងប្រែង​របស់​កីឡាករ Agüero ស៊ី ៣ គ្រាប់ពេញមួយការ​ប្រកួត នៅនាទីទី ២១(គ្រាប់ប៉េណង់ទី) ៨៥ និង ចុងក្រោយនៅនាទីទី ៩០ ។ 

ស្របនឹកការបង្ហាញពីថ្វីជើងអស់របស់ Man City ផងដែរនោះ Bayern Munich​ ក៏មិនឲ្យដៃគូរកាច់បាន​​ងាយៗដែរ ដោយក្រុមបានឈ្លៀតឱកាសរកបាន​ ២ គ្រាប់ផ្ទួនគ្នា នៅនាទីទី ៤០ ដោយកីឡាករ Alonso និង នាទីទី ៤៥ ដោយ Lewandowski ។ បញ្ចប់នៃការប្រកួត Bayern ត្រូវម្ចាស់លត់ ៣ ទល់នឹង ២ ៕



ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


 


Tags: Sport News Manchester City beats Bayern Munich CHAMPIONS LEAGUE