CamNews

តារា 

បទ «ពេលនេះ ម៉ោងនេះ ខ្ញុំ​កំពុង​ខូច​ចិត្ត​ជា​ទម្ងន់» របស់ សុគន្ធ នីសា កំ​ពុង​អង្រួន​ចិត្ត​យុវវ័យ

ភ្នំពេញ៖ បទ«ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ដែលជាសំនៀង ដ៏ក្រអៅក្រអួន របស់តារាចម្រៀងបែបស្រគត់ស្រគំ សុគន្ធ នីសា កំពុងតែអង្រួនចិត្ត ប្រិយមិត្តអ្នកស្ដាប់ ជាពិសេសក្នុងស្រទាប់យុវវ័យ រហូតអ្នកខ្លះបាន បញ្ជូនឲ្យគ្នា ទៅវិញទៅមក ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ខណៈដែលបទនេះ ទើបតែចេញជា Trailers ប៉ុណ្ណោះ។ លើសពីនេះ អ្នកគាំទ្របានយកចំណងជើង នៃបទចម្រៀង (ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់)នេះ ទៅនិយាយលេងជាមួយមិត្តភក្តិ និងក្រុមការងារ យ៉ាងសប្បាយរីករាយ របៀបលេងសើច ដោយគ្រាន់តែប្ដូរពាក្យ «ខូចចិត្ត» ទៅតែពាក្យអ្វីផ្សេង ទៀតផង ។

បទ «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ជាស្នាដៃ និពន្ធ Melody និងទំនុកច្រៀង ថ្មី របស់កវីមុខស្រស់ លោក យឹម តាស្រង់ ដោយបានដឹកនាំសម្តែង ដោយ លោក ប៊ុន រតនា និពន្ធបទភ្លេងថ្មី ដោយលោក ដា ភ្លេង និងជាអាល់ប៊ុម Vol 77 របស់ផលិតកម្ម Town ។

ជាការពិត បន្ទាប់ពីបទ «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ទើបតែចេញជា Trailers គឺហាក់មានការគាំទ្រយ៉ាងខ្លាំងសម្បើមទៅហើយ ដូច្នេះពេលចេញជាវីដេអូពេញ បទនេះ នឹងធ្វើឲ្យកក្រើកជាថ្មីទៀត ក្នុងទីផ្សារបទចម្រៀង ដែលផលិតកម្ម ថោន តែងតែមានអ្វីៗថ្មី ជានិច្ចសម្រាប់ទស្សនិកជន ។ មិនត្រឹមតែក្នុងបណ្ដាញ Facebook ដែលមានអ្នកគាំទ្រច្រើននោះទេ នៅក្នុងបណ្ដាញ You tube សម្រាប់បទនេះ ក៏មានអ្នកចូលស្ដាប់ជាច្រើន នាក់ដូចគ្នាផងដែរ។

បទ«ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» បានរៀបរាប់អំពីក្ដីឈឺចាប់ របស់នារីម្នាក់ ដែលមានស្នេហាស្មោះ ខំប្រឹងតស៊ូជាមួយគ្នាក្នុងគ្រាក្រ ហើយពេលមានបាន និងដោយសារតែអំណាចទឹកប្រាក់ សម្រស់ បានធ្វើឲ្យស្នេហានោះ បែរជាមានល្បិចចេះលាក់ ចេះលួចក្បត់ និងចង់ចាកចេញពីនាង ។ រហូតធ្វើឲ្យនាងកើតទុក្ខ ជាពន់ពេកក្រៃ សម្រក់ទឹកភ្នែក គ្រប់ពេលវេលាទាំងអស់ រហូតនាងត្អូញត្អែរប្រាប់ថា «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ព្រោះតែគេអស់ចិត្ត ចង់ចាកចេញទៅហើយ។

ចង់ដឹងថា បទ«ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» មានអត្ថន័យ និងខ្លឹមសារឈឺចាប់កម្រិតណា រហូតយុវវ័យគាំទ្រយ៉ាងច្រើននោះ សូមទស្សនា និងស្ដាប់កម្សាន្ត ទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh