CamNews

មិនគួរឲ្យជឿ 

មួយគ្រឿងទៀតហើយ ៖ យន្តហោះ បង្ខំចិត្តចុះចត ក្រោយពីបានរកឃើញ សត្វចង្រៃ ច្រើនសន្ធឹកសន្ធាប់

ស្ទើរតែមិនគួរអោយជឿ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយគ្រឿង បង្ខំចិត្តចុះចត នៅឯអា កាសយានដ្ឋានអន្តរជាតិ ក្រោយពីក្រុមការងារ បម្រើការលើយន្តហោះ   បានប្រទះឃើញ សត្វកណ្តុរ ជាច្រើនរត់ប្រសាច នៅក្នុង កាប៊ីន នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រអាស៊ីវ័ន​ ។

ប្រភពដដែលបន្តអោយដឹងថា យន្តហោះអាកាសចរណ៍ ឥណ្ឌាមួយគ្រឿងខាងលើនេះ គឺធ្វើដំណើរពី ទីក្រុង New Delhi ទៅ Calcutta ។ សេចក្តីរាយការណ៍  ពីមន្រ្តីអាកាសចរណ៍ មិនបានបញ្ជេញឈ្មោះ មួយរូបបញ្ជាក់អោយដឹងថា ជាក់ច្បាស់ណាស់ យន្តហោះ អាចនឹងមានគ្រោះមហន្តរាយ បើសិនណា ពិតជាមានសត្វកណ្តុរចង្រៃ ទៅកកេរ   ប្រព័ន្ធ ខ្សែភ្លើងណាមួយមែននោះ ។ បើយ៉ាងដូច្នេះមែន ក្រុម ការងារ ក៏ដូចជា ពីឡុត ពិតជាមិនអាច   គ្រប់គ្រងស្ថានការណ៍បាន   ដែល អាចឈានទៅដល់គ្រោះ សោកនាដកម្ម។

គួរបញ្ជាក់ថា គេពុំទាន់បានឃើញ មតិរិះគន់ណាមួយចេញពី ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរនោះ ទេ ស្របពេលដែលករណីមួយនេះ បើតាមរបាយការណ៍ បញ្ជាក់បានថា កាលពីអតីតកាលកន្លងមក ធ្លាប់បានកើតមានឡើងម្តងរួចមកហើយ ពោល នៅអំឡុង    ឆ្នាំ ២ ០០៩ យន្តហោះ  ដែលគ្រោងនឹង ហោះហើរ ពី ទីក្រុង Mumbai ទៅ Toronto ត្រូវបាន ពន្យាពេលដល់ទៅ ១១ ម៉ោងឯណោះ ក្នុងនោះ បានចំណាយកម្លាំងជាច្រើនសន្ធឹក ក្នុងការកំចាត់ សត្វចង្រៃប្រភេទនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news World news Breking news Unt news Mumbai India Asia