ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀង លោក អេនឌី ក្រៅពីលេចធ្លោក្នុង ការងារសិល្បៈ ហើយនោះលោកក៏ជា តារាមួយដួងដែល មានភាពលេចធ្លោលើការ ថតរូបអោបរឹត ជាមួយតារាស្រីល្បីឈ្មោះជាច្រើនដួងទៀត ក្នុងនោះលោកក៏ជាប់ងារជា តារាសម្បូរ Style ថតរូបប្លែកៗរហូត។ ជាក់ស្តែងថ្មីៗនេះ តារាប្រុសរូបនេះ បានចាប់ដៃគូជាមួយ តារាសម្តែងស្រីស្រស់នាង ឌុច លីដា ថតរូបបញ្ចេញស្ទាយ៍ ថតរូបថ្មីទៀតហើយ ។
ថ្ងៃនេះគេហទំព័រ កំសាន្តយើងខ្ញុំ នឹងនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជនទស្សនា រូបថតជាច្រើន សន្លឹករបស់តារាប្រុស លោក អេនឌី និងតារាសម្តែងស្រីវ័យក្មេង កញ្ញា ឌុច លីដា ដោយរូបថតទាំងអស់នោះ មានស្ទីលថ្មីៗប្លែក ដោយមានការថតរូបបែបពត់ពែនខ្លួន គេដាំក្បាលចុះក្រោមលើកជើងឡើងលើជាដើម ។ សម្រាប់ស្ទាយ៍ថតរូបនេះ គឺពិតជាថ្មីប្លែក ប្រចាំឆ្នាំដែលធ្វើឲ្យ តារា២ដួងនេះ មានការទាក់ទាញការចាប់ អារម្មណ៍ជាក់ជាមិនខាន ។
ចង់ដឹងថាតារា២ដួងនេះ មានអ្វីប្លែកនឹងគួរឲ្យចាប់អារម្មណ៍កម្រិតណា តោះទៅទស្សនាទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល