CamNews

កំសាន្ត 

តារាហ្វេសប៊ុក Peypey Ly មិនទាន់ស្លាប់ទេ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ (Video Inside)

ភ្នំពេញ៖តារាហ្វេសប៊ុក នាង Peypey LY ដែលបានលេបថ្នាំសម្លាប់ខ្លួន និងបានថតវីដេអូបង្ហោះក្នុងFacebook និងYoutube កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នោះពេលនេះកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

ក្រោយពីតារា Facebook នាង Pey Pey Ly បង្ហាញពីវីដេអូ លេបថ្នាំសម្លាប់ខ្លួន ព្រោះតែបញ្ហាចាក់ស្រេះ ដោះស្រាយមិនចេញ កាលពីយប់មិញរួចមក នាងត្រូវបានក្រុមគ្រួសារ ជួយសង្គ្រោះ និងដឹកយកមកមន្ទីរពេទ្យ ហើយអ្នកស្រី មួរ សុខហួរ តំណាងរាស្រ្ត របស់គណបក្សសង្គ្រោះជាតិ បានទៅសួរសុខទុក្ខ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នេះ ។

សូមបញ្ជាក់ថា Pey Pey Ly បានជួបប្រទះនូវបញ្ហា ក្នុងជីវិតធ្ងន់ធ្ងរ ដោះស្រាយមិនចេញ បណ្ដាលឲ្យនាងគិតខ្លី លេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមុននឹងលេបថ្នាំ នាងបានរៀបរាប់ពីទុក្ខសោក ទាំងអស់ ក្នុងនោះមានទាំងការ ប្រកាន់បក្សនយោបាយផងនោះ បង្ហោះក្នុងសង្គម Facebook ទើបបង្កឲ្យ មានការភ្ញាក់ផ្អើល៕

- អាន ៖ តារាហ្វេសប៊ុក Peypey Ly លេបថ្នាំសម្លាប់ខ្លួនបញ្ចប់ ជីវិត (Video Inside)


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh