CamNews

តារា 

ម៉ានីកា បែកសាច់ បែកឈាម ស្អាត​ជាង​មុន

ភ្នំពេញ៖ តារាសម្តែងមាន ប្រជាប្រិយភាពគួរសមកញ្ញា ម៉ានីកា បច្ចុប្បន្ននាង បាន សាងកេរ្ដិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈដែលមហាជនមើល ឃើញ ពីទេព កោស ល្យនិងតែងកោតសរសើរ ពីសមត្ថភាពសម្តែង ពិសេសស្ទាយនៃ ការរៀបចំតុប តែ ងខ្លួនបែបសាមញ្ញៗ តែមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងទាក់ទាញ សម្រាប់ មិត្តយុវវ័យសម័យថ្មី។

ស្របពេលជាមួយគ្នានេះដែរ ក៏មានទស្សនិកជនអ្នកគាំទ្រ និង អ្នកនិយមតាម ដា នរឿងរ៉ាវតារាក្នុងស្រុក បាននាំគ្នានិយាយថា ម៉ានីកា ចាប់តាំង ពីមាន ឈ្មោះ បោះ សម្លេងល្បីនិងទាញបានប្រជាប្រិយភាពបន្តិចមកនោះឃើញថាពេលនេះនាង ហាក់ ឡើងយ៊ឺអ៊ុនខ្ពស់និងមាន សាច់ឈាមស្រស់ថ្លារីក មុខមាត់ជាងមុន។ ម្យ៉ាងទៀ តអ្វី ដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅ ទៀតនោះគឺ នីកា ហាក់ ឡើ ងទម្ងន់បែកសាច់ ឈាមស្រស់ស្អាតជាងពេលមុនៗ។

អ្នកខ្លះបាននិយាយថា ដើមហេតុដែលនាំឱ្យកញ្ញា ម៉ា នីកា ធាត់ឡើងគីឡូ ជាងមុ នដូចនេះដោយសារតែ តារាស្រីសាច់សរូបរូបនេះ សប្បាយចិត្តពីភាពជោគជ័យក្នុង អាជីពសិល្បៈ ។ មិនត្រឹមតែប៉ុណ្ណោះក៏ឭថា នាងក៏សប្បាយចិត្តផងដែរ នៅពេល មានប្រុសស្នេហ៍ស្រលាញ់ ថែមទាំងបុរសម្នាក់ នោះពូកែយកចិត្តតម្រូវ តាមការចង់បានរបស់ នាងមិនឱ្យមានការខ្នឹងចិត្ត។

ប្រភពបានបន្តថា កញ្ញា ម៉ា នីកា មួយរយៈចុងក្រោយនេះ នាងហាក់មានរូបរាង ធាត់បែកសាច់បែកឈាមស្រស់ថ្លាជាង មុនដែលធ្វើឱ្យរង្វង់មុខរបស់នាងឡើង ពេញមូលក្រឡង់ជាមួយ នឹងសាច់ស្បែកសខ្ចីម៉ដ្ឋរលោង គួរឱ្យគ្រីតក្នាញ់ និង ជាទីពេញចិត្តរបស់ ក្រុមកន្លងអ្នកសប្បូរទ្រព្យស្តុក។

មានមតិខ្លះបានលើកឡើងថា ម៉ា នីកា ឡើងទម្ងន់ពិតមែន តែនាងនៅតែមានរូបសម្រ ស់ស្រស្អាតដដែល។ស្របពេលដំណឹងស្នេហ៍ឆ្លង ទ្វីបរបស់តារាស្រីរូបនេះក៏កំពុងតែ លេចពន្លឺផងដែរនោះ។

យ៉ាងណាក្តីការបែកសាច់ឈាម និង ឡើងទម្ងន់របស់តារាចម្រៀងស្រីកញ្ញា ម៉ា នីកា នាពេលនេះត្រូបានគេចាត់ទុកថា មកពីកញ្ញា នីកា សប្បាយចិត្តទាំងលើអាជីពសិល្បៈ និង រឿងរ៉ាវជីវិតស្នេហាឯកជនខាងក្រៅ ដែលរហូតមកដល់ពេលបច្ចុប្បន្ននៅ តែមា នការសង្ស័យ ពីសម្ប័ន្ធភាពស្នេហា លាក់កំបាំងរវាងនាង និង បុរស ម្នាក់រស់នៅ ប្រទេសកាណាដា។

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះគេហទំព័រLooking TODAY មិនទាន់អាចទាក់ទងដើម្បីសុំ ការបកស្រាយបន្ថែមពីកញ្ញា ម៉ា នីកា បាននៅឡើយទេ ខណៈលេខទូរស័ព្ទ របស់នាងបានឆ្លើយថា កំពុងជាប់រវល់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh