CamNews

តារា 

ឌី សូនីតា ត្រៀមចេញទៅ​ កើបលុយ ៣ប្រទេស នៅឆ្នាំក្រោយ

ភ្នំពេញ៖ កញ្ញា ឌី សូនីតា បានបង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះ នាងក្តាប់បានឱកាសការងារជាច្រើន ទាំងក្នុងនិងក្រៅ ស្រុក ជាក់ស្តែងនាងបានត្រៀមខ្លួន រួចជាស្រេចហើយ ក្នុងការចេញទៅកើបលុយ ៣ប្រទេសនៅឆ្នាំក្រោយខាងមុខនេះ ។

តារាស្រីរូបស្អាតសាច់សរ ដែលកំពុងតែមានឈ្មោះបោះសំលេងក្នុង រឿង “ហេតុអី្វ” កញ្ញា ឌី សូនីតា បានប្រាប់គេហទំព័រ Looking TODAY កាលពីពេលកន្លងទៅនេះថា បន្ទាប់ពីខ្សែភាពយន្តរឿង “ហេតុអ្វី” ចាក់បញ្ចាំងហើយគឺ នាងទទួលបានការគាំទ្រច្រើនជាង ពេលមុនហើយក្នុងនោះ ការងារក៏មានច្រើន ស្ទើរតែរកពេល សម្រាក គ្មានទេ ពោលបច្ចុប្បន្ននេះ នាងក៏កំពុងតែសម្រុកថតរឿង២-៣ស្រប គ្នា និងមានទទួលថតស្ពតរួម ជាមួយការងារផ្សេងៗទៀត ។

តួឯកស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ទន្ទឹមនឹងការងារបច្ចុប្បន្ន កំពុងតែរវល់ជាប់ៗគ្នានោះ ខ្ញុំក៏ត្រូវបានខាង Sponsor ក្រៅប្រទេស ទាក់ទងហៅខ្ញុំចេញទៅសម្តែង នៅប្រទេស៣ គឺ អូស្ត្រាលី, កាណាដា និង អាម៉េរិក ដោយប្រទេសនីមួយៗ មានរយៈពេលពី១ ខែឡើងទៅ…..”។

កញ្ញា សូនីតា បានប្រាប់ឲ្យដឹងបន្តទៀតថា សម្រាប់គម្រោងចេញ ទៅក្រៅប្រទេសទាំង៣នោះ គឺនាងនៅមិនទាន់ដឹងថា ត្រូវរួមដំណើរ ជាមួយ តារាណាខ្លះទេ ព្រោះថានាងមិនទាន់ បានទទួលដំណឹង ច្បាស់លាស់ទេ ដោយសារតែខាង Sponsor មិនទាន់បានប្រាប់ ពោលគឺគាត់គ្រាន់ តែបង្ហើបឲ្យដឹងថា គម្រោងចេញទៅក្រៅប្រទេស នៅឆ្នាំថ្មីនោះ គឺអាចចាប់ផ្តើមចេញ ទៅក្នុងអំឡុងខែមីនា ខាងមុខនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh