ព័ត៌មានកីឡា៖ Manchester United នឹកឃើញដល់រដូវកាលនៃការដឹកនាំរបស់ លោក Sir Alex Ferguson ក្រុមបានស្ថិតក្នុងទិដ្ឋភាព គួជាទីស្ញប់ស្ញែង មិនកោតសរសើរមិនបាន បើប្រៀបនឹងទេពកោសល្យនៃការរៀបចំ មិនទាន់មានជនទី ២ ឡើយបន្ទាប់ពីរូបគាត់។
លោក Sir Alex Ferguson បានសម្រេចចិត្ដចាកចេញពីតំណែង កាលពីឆ្នាំ ២០១៣ ក្រោយមកទៀត ក៏ត្រូវបន្ដតំណែងដោយ លោក David Moyes ជនជាតិស្កត់លែន បានត្រឹមតែរយៈពេល ១០ ខែ ប៉ុណ្ណោះ ក្រុមក៏ត្រូវប្ដូរអ្នកគ្រប់គ្រងថ្មីទៀត គឺ លោក Louis van Gaal ដែលជាជនជាតិ អាល្លឺម៉ង់ រហូតមកទល់ពេលបច្ចុប្បន្ន ។ លោក Sir Alex Ferguson ថ្វីត្បិតតែគាត់បានចុះចេញពីតំណែង ក៏ពិតមែន ប៉ុន្ដែ គាត់មិនបានបោះបង់ចោល អាជីពក្នុងវិស័យកីឡាទាំងស្រុងនោះឡើយ ដោយឡែកគាត់នៅតែ បន្ដជីវិតក្នុង ក្លឹបដដែលក្នុងតំណែងមួយថ្មីទៀត គឺជាអគ្គរាជទូតប្រចាំក្លឹប ។
ងាកមកមើល ក្រុមមួយទៀតវិញ ដែលកំពុងតែឡើងចាល ខ្លាំងក្នុងរដូវកាលនេះ នោះគឺ Chelsea ដែលស្ថិតក្រោមការដឹកនាំខ្ពស់របស់លោក Jose Mourinho។ លោក Jose Mourinho បានត្រូវគេសង្កេតឃើញពីស្នាដៃនៃ ការដឹកនាំ មិនចាញ់ នឹង លោក Sir Alex Ferguson ទេ បើប្រៀបធៀនទៅនឹង រដូវកាលពេលនេះ អាចនិយាយបានថា គាត់គឺជាជនទី ២ ហើយបន្ទាប់ លោក Sir Alex Ferguson ។ ដោយហេតុតាមភាពជាក់ស្ដែង ក្នុងពេលថ្មីៗក្រុម បានរក្សាម្ចាស់តំណែងតារាងកំពូលក្នុង Premier League បានយ៉ាងល្អប្រសើរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី