CamNews

ម៉ូតូ 

ក្រុមហ៊ុម Yamaha ចេញម៉ូតូម៉ូដែលថ្មី Yamaha Fazer8 កំលាំងម៉ាស៊ីន ៧៧៩សេសេ

Yamaha ជាក្រុមហ៊ុនដ៏ធំមួយនៅលើពិភបលោក ដែលបានផលិតម៉ូតូម៉ាក Yamaha  គ្រប់ប្រភេទ និង
គ្រប់ស៊េរី សុទ្ធតែទទួលបាននូវជោគជ័យ និង ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំរាប់អតិថិជន​មកពី គ្រប់ទិសទី។ ជាពិសេសប្រភេទម៉ូតូ Yamaha បែបស្ពតគ្រប់ជំនាន់ និងម៉ូដែលថ្មីរបស់វា គឺតែងតែមាន
វត្តមានរបស់ម៉ូតូ Yamaha ទាំងអស់។

ដោយសារតែទទួលបានការពេញនិយមជាច្រើន ក្រុមហ៊ុនផលិតម៉ូតូ Yamaha  បានផលិតម៉ូតូមូដែល
ថ្មីរបស់ខ្លួន មួយស៊េរីទៀត  មានឈ្មោះថា Yamaha Fazer8 ABS   ដែលមានរូបរាងយ៉ាងស្រស់សង្ហា
បើប្រៀបធៀបទៅម៉ូតូផ្សេងៗ ទៀត   ទាំងរូបរាង និង កំលាំងម៉ាស៊ី ម៉ូតូ Yamaha Fazer8 ABS ពិតជា
ស្រស់សង្ហា និងមានល្បឿនលឿន។

ម៉ូតូ Yamaha Fazer8 ABS ស៊េរីថ្មី ឆ្នាំ២០១៣ នេះ​ មានកំលំាងម៉ាស៊ីនដល់ទៅ ៧៧៩សេសេ អាចផ្ទុក
សាំងបាន ១៧លីត្រ មានទម្ងន់ ២២០គ.ក និង មានតំលៃ ៧,៩៩៩ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2013 Yamaha Fazer8 ABS