ក្នុងខណៈពេលដែលបុរសប្រមឹកម្នាក់ កុំពុងអង្គុយផឹកស្រានៅក្នុងហាងអាហារមួយកន្លែង ទូរទស្សន៍
ក៏បានចាក់ផ្សាយរូបភាពពត៌មានពីស្ត្រីម្នាក់ កំពុងចង់ ធ្វើអត្តឃាតលោតទម្លាក់ខ្លួន ពីអាគារ៥ជាន់។
អ្នករត់តុ ម្នាក់ឃើញដូច្នេះក៏បបួលបុរសប្រមឹកភ្នាក់គ្នាពីហេតុការណ៍នេះ ឡើង៖
អ្នករត់តុ៖ ពូហ៊ានភ្នាល់ជាមួយខ្ញុំទេថា ស្ត្រីម្នាក់នោះហ៊ានលោតទម្លាក់ពីអាគារដ៏ខ្ពស់នោះទេ? ខ្ញុំថា
ហ៊ាន បើពូចង់ភ្នាល់ខ្ញុំដាក់ ៥ដុល្លា ។
បុរសប្រមឹក៖ ល្អ! ខ្ញុំថាមិនហ៊ានទេ!អឹចឹងយល់ព្រមខ្ញុំដាក់ ៥ដុល្លាចុះ ។
បន្ទាប់មករូបភាពក្នុងទូរទស្សន៍ស្ត្រីម្នាក់នោះបានលោតចុះពីអគារដ៏ខ្ពស់នោះពិតមែន។ បុរសប្រមឹក
ឃើញថាខ្លួនចាញ់ក៏ដកលុយ ៥ដុល្លាពីហោប៉ៅទៅអោយអ្នកបម្រើតុ ។
អ្នករត់តុ៖ សុំទោសខ្ញុំមិនយកទេ ព្រោះតាមពិតខ្ញុំបានមើលពត៌មាននេះម្តងហើយកាលពីល្ងាចមិញ
និងឃើញថាស្ត្រីម្នាក់នោះលោតសម្លាប់ខ្លួនចុះមកមែន ។
បុរសប្រមឹក៖ អត់បានទេ ត្រូវតែយក ព្រោះកាលពីល្ងាចមិញ ខ្ញុំក៏បានមើលពត៌មាននេះដូចគ្នាដែរ
ប៉ុន្តែខ្ញុំមិននឹកស្មានថាស្ត្រីម្នាក់នេះល្ងង់ដល់ថ្នាក់លោតសម្លាប់ខ្លួន លើកទី២ម្តងទៀតដូច្នេះសោះ៕