CamNews

កំសាន្ត 

តារាល្បីៗសម្រុកនាំគ្នា ទៅសែនផ្នូរដូនតា នៅស្រុកកំណើត

ភ្នំពេញៈ នៅក្នុងឱកាសពិធី បុណ្យឆេងម៉េង (សែនផ្នូរ) ដែលប្រជាពលរដ្ឋទូទៅ ប្រារព្ធនៅដើមខែមេសានេះ គេសង្កេតឃើញថា មានវត្តមានបងប្អូន ប្រជាពលរដ្ឋខ្មែរ កូនកាត់ចិនជាច្រើន បាននាំគ្នាទៅស្រុកកំណើត រៀបចំកម្មវិធីសែនព្រេន ឲ្យដូនតា ដែលបានចែកឋាន ទៅលោកខាងមុខ ដើម្បីសុំសេចក្តីសុខ និងរកស៊ីមានបាន ។ នៅក្នុងនោះ សូម្បីតែអ្នកសិល្បៈតារាៗល្បី ក៏នាំគ្នាសម្រុកទៅសែនផ្នូរ នៅស្រុកកំណើត របស់ខ្លួនផងដែរ ។

បើទោះបីជា នៅអំឡុងពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ មានការមមាញឹក ជាមួយការងារច្រើន ប៉ុណ្ណាក៏ដោយ ក៏ពួកគេឆ្លៀតពេល ទៅចូលរួមសែនផ្នូរជូនដូនតា នៅផ្នូរអ្នកមានគុណ ដែលចែកឋានទៅ ដោយបងប្អូន ប្រជាពលរដ្ឋគិតថា ការរៀបចំពិធីសែននេះ គឺអាចធ្វើឲ្យកូនចៅ ក្នុងក្រុមគ្រួសារ ទទួលបាន សេចក្ដីសុខចម្រើន និងសុំឲ្យកូនចៅរកស៊ី មានបានជាដើម ។

ក្នុងនោះដែល គេសង្កេតឃើញថា សូម្បីតែអ្នកសិល្បៈ ជាកូនកាត់ចិនមួយចំនួន ក៏ពួកគេបាននាំគ្នា សម្រុកទៅស្រុកកំណើត រៀបចំពិធីឆេងម៉េង ឧទ្ទិសកុសលជូនដល់ជីដូនជីតា របស់ពួកគេ ដើម្បីសុំក្តីសុខ ទៅតាមប្រពៃណីផងដែរ។

ចង់ដឹងថា មានវត្តមាន តារារូបណាខ្លះ ចូលរួមពិធីសែនផ្នូរ ក្នុងឆ្នាំនេះ ទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh