CamNews

តារា 

ដួង ស្រីពេជ្រ បានតំណែង ជាពិធីការិនីប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី “អាថ៌កំបាំងតារា”

ភ្នំពេញ៖ តារាសម្តែងដើមទ្រូងសិចស៊ីធំមូលក្បំ ដួង ស្រីពេជ្រ ត្រូវបានមហាជន និងស្រទាប់
យុវវ័យ ស្គាល់យ៉ាងច្បាស់តាមរយៈ ការសម្តែងខ្សែភាពយន្ត ខារ៉ាអូខេបទចម្រៀង និងស្ពត
ពាណិជ្ជកម្មនានា មិនតែប៉ុណ្ណោះតារាសម្តែងរូបនេះ ក៏ជាអ្នកបង្ហាញម៉ូដ ដ៏មានប្រជាប្រិយភាព
មួយរូបផងដែរ ។

បច្ចុប្បន្នតារាសម្តែងសាច់សម៉ដ្ឋ ទាក់ទាញភ្នែកបុរសៗ កញ្ញា ដួង ស្រីពេជ្រ ហាក់បីដូចជាមមា
ញឹក និងការងារសិល្បៈយ៉ាងខ្លាំង ខណៈទីផ្សារសិល្បៈកាន់តែ មានការប្រកួតប្រជែងយ៉ាងខ្លាំង
ពីមួយថ្ងៃទៅមួយថ្ងៃ ។

ចាប់តាំងពីតារាសម្តែង និយមលេងស្តាយ៍សិចស៊ី ដួង ស្រីពេជ្រ ឈានជើងចូលប្រឡូក ក្នុងវិថី
សិល្បៈមកតារាសម្តែង ក្រមិចក្រមើមរូបនេះ ធ្លាប់បានថតខ្សែភាពយន្ត បានចំនួន៣រឿងមកហើយ
ក្នុងនោះមានរឿងមួយ នាងបានសម្តែងជាតួឯកគឺរឿង “ងងឹតងងល់ភាពឫស្យា” ។ រឿងមួយនេះ
ជារឿងបែប អប់រំ ហើយត្រូវបានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ ៥ ។ លើលពីនេះ
ទៅទៀត ស្រីស្រស់ ដួង ស្រីពេជ្រ ត្រូវបានមហាជនស្គាល់ច្រើន តាមរយៈការសម្តែងខារ៉ាអូខេ បទ
ចម្រៀងនៅក្នុង ផលិតកម្ម ថោន សាន់ដេរ, អឹម ,និងផលិតកម្មផ្សេងៗជាច្រើនទៀត ។

គ្រាន់តែមានកេរ្តិ៍ឈ្មោះ និងមានប្រជាប្រិយភាព បានគួរសម ដួង ស្រីពេជ្រ ត្រូវបានផលិតកម្មធំៗ
ហៅទៅសម្តែងជាច្រើន ស្ទើររកពេលសម្រាកគ្មាន។ ជួបជាមួយ LookingTODAY ប្រកបដោយទឹក
មុខញញឹម កញ្ញា ដួង ស្រីពេជ្រ ប្រាប់ឲ្យដឹងថា នាងកំពុងតែត្រៀមថត ចម្រៀងខារ៉ាអូខេ ឲ្យផលិត
កម្មហង្សមាស ហើយថ្ងៃទី១៧ ខែធ្នូ នេះនាងត្រៀមថតស្ពត ឲ្យក្រុមហ៊ុនស្រាបៀរមួយ តែនាងមិន
បានបង្ហើបឈ្មោះថា ក្រុមហ៊ុនស្រាអ្វីនោះទេ ។

បន្ទាប់ពីមានការងារ យ៉ាងរដឹកនៅក្នុងដៃ តារាសម្តែងមុខសិចស៊ី ដួង ស្រីពេជ្រ ស្រាប់តែថ្មីៗកន្លង
ទៅនេះ ត្រូវបានមហាជនទូទៅមើលឃើញថា បានគ្រងតំណែងជា ពិធីការនីនៅប៉ុស្តិ៍ លេខ៥ ក្នុង
កម្មវិធី “អាថ៌កំបាំងតារា” បន្ថែមលើការសម្តែង។

បើតាមការឲ្យដឹងពីកញ្ញា ដួង ស្រីពេជ្រ បានឆ្លើយរៀបរាប់ប្រាប់ឲ្យ LookingTODAY ដឹងថា “តំណែង
ជាពិធីការិនី នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ក្នុងកម្មវិធី “អាថ៌កំបាំងតារា” នេះខ្ញុំទើបតែចូលបាន
ប្រហែលជាមួយអាទិត្យប៉ុណ្ណោះ ។ ចំនែកការងារសិល្បៈរបស់ខ្ញុំ សព្វថ្ងៃគឺមានការមមារញឹកច្រើនគួរ
សម ព្រោះខ្ញុំត្រូវត្រៀមថតខារ៉ាអូខេ ឲ្យផលិតកម្មហង្សមាស និងថតស្ពតពាណិជ្ជកម្មជាច្រើនទៀត ”។

តារាសម្តែងវ័យក្មេងរូបស្រស់ ឆើតឆាយ ដួង ស្រីពេជ្រ ត្រូវបានមហាជន និងស្រទាប់យុវវ័យ មើល
ឃើញថាកំពុងមាន ប្រជាប្រិយភាពបណ្តើរៗ បន្ទាប់ពីនាងហ៊ានបញ្ចេញ ភាពសិចស៊ី និងពុះពារជម្នះ
ក្នុងពិភពសិល្បៈ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong srey pich entertainment khmer star