CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយត្រូវគេលបសម្លាប់ កូរ៉េខាងជើង ស្នើសុំយកសាកសពលោក គីម ជុងណាំ ប៉ុន្តែអាជ្ញាធរម៉ាឡេស៊ីជំទាស់

(គូឡាឡំាពួរ)៖ មន្ត្រីកូរ៉េខាងជើង ក្នុងប្រទេសម៉ាឡេស៊ី បានជំទាស់នឹងការធ្វើកោសល្យវិច័យ លើសាកសពរបស់លោក គីម ជុងណាំ ដែលត្រូវបានគេធ្វើឃាត កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋាន នៃរដ្ឋធានីម៉ាឡេស៊ី។ នេះបើតាមប្រភព​ពីមន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។


ក្រុមន្ត្រីកូរ៉ខាងជើង បានស្នើសុំសាកសព លោក គីម ជុងណាំ ត្រឡប់មកវិញ។ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរម៉ាឡេស៊ី បដិសេធក្រោមហេតុផលរង់ចាំការធ្វើ កោសល្យវិច័យ ដើម្បីបញ្ជាក់ពីមូលហេតុស្លាប់ នៃបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន ជាមុនសិន ខណៈមកទល់នឹងពេលនេះខាងរដ្ឋាភិបាល ម៉ាឡេស៊ី មិនទាន់សម្រេចចិត្ត ថានឹងប្រគល់សាកសព លោក គីម ជុងណាំ ឱ្យកូរ៉េខាងជើងនៅពេលណានោះទេ។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនស្ត្រីម្នាក់ ដែលសង្ស័យថាមាន ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម​លើលោក គីម ជុងណាំ ហើយស្ត្រី រូបនេះគឺជាពលរដ្ឋវៀតណាម មានឈ្មោះថា Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុង ខេត្ត Nam Dinh៕

 

ប្រភព ៖ CNA


Tags: North korea South korea Kim Jong Un Kim jong nam