CamNews

មិនគួរឲ្យជឿ 

ក្រមុំសៅកែវ័យ ៤០ឆ្នាំ រៀបការជាមួយខ្លួនឯង នឹងមកក្រេបទឹកឃ្មុំ នៅស្រុកខ្មែរ

អាមេរិក៖ ក្រមុំសៅកែម្នាក់ បានស្វែងរក គូគ្រង អស់រយៈជាច្រើនឆ្នាំ ប៉ុន្តែគ្មានបុរសណាម្នាក់ សុំនាងរៀបការសោះ ទើបធ្វើឲ្យនាងសម្រេចចិត្ត រៀបការជាមួយខ្លួនឯង និងមានគម្រោង មកក្រេបទឹកឃ្មុំ នៅស្រុកខ្មែរ ។

នាង Yasmin Eleby រស់នៅក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក បានរៀបការជាមួយខ្លួនឯង ក្រោយពេលបរាជ័យ ក្នុងស្វែងរកគូគ្រងជីវិត រហូតដល់នាងមានអាយុ ៤០ឆ្នាំ ។


នាងធ្វើដូច្នេះដោយសារនាងបាន សន្យាជាមួយខ្លួន របស់នាងថា ប្រសិនបើនាងមិនអាច រកមនុស្ស មករួមរស់ជាមួយគ្នា ត្រឹមអាយុ ៤០ឆ្នាំបានទេ នាងនឹងរៀបការ ជាមួយខ្លួនឯង ។

នៅក្នុងខែមករានេះពេលវេលាកំណត់ ក៏បានមកដល់ ហើយពិធីអាពាហ៍ពិពាហ៍ ជាមួយខ្លួនឯង របស់នាងក៏ត្រូវ បានរៀបចំឡើង នៅក្នុងសារៈមន្ទីរវប្បធម៌ អាមេរិកអាហ្វ្រិកទីក្រុង Houston ដែលអមដោយមិត្តភក្តិ និងក្រុមគ្រួសារ ជាច្រើននាក់ ។


នាង Yasmin បានសរសេរនៅលើគេហទំព័រ ហ្វេសប៊ុករបស់នាងថា “ខ្ញុំពិតជាគ្មានពាក្យអ្វី នឹងពិពណ៌នាអំពី អារម្មណ៍របស់នាង នៅក្នុងអំឡុងពេល ប៉ុន្មានសប្តាហ៍ ចុងក្រោយនេះទេ ខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំង ចំពោះក្តីស្រឡាញ់ និងជឿថា សេចក្តីស្រឡាញ់នោះ វានឹងរំលេចឡើងនៅ ចំពោះមុខខ្ញុំក្នុងអំឡុងពេល រៀបចំពិធីដ៏មាន ន័យសម្រាប់ជីវិត និងសេចក្តីស្រឡាញ់” ។


នៅក្នុងពិធីអាពាហ៍ពិពាហ៍នោះ នាងបានថ្ពួកដៃជាមួយ ម្តាយដើរកាត់មុខភ្ញៀវ ដោយសេចក្តីពេញចិត្ត បើទោះជាពិធីរៀបការ ជាមួយខ្លួនឯងវា មិនស្របច្បាប់ ។

បច្ចុប្បន្ននាង មានគម្រោងធ្វើដំណើរ ទៅក្រេបទឹកឃ្មុំ នៅប្រទេស កម្ពុជា ឡាវ ហើយនៅឆ្នាំក្រោយនេះ នាងនឹងទៅ ឌុយបៃ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល
ប្រភព ៖ ដឹមីរ័រ


Tags: Int news World news Breking news Unt news Iraq Obama US USA Texas