តាចាស់ម្នាក់នៅជនបទ ក្រោយពីប្រមូលផលស្រូវហើយ គាត់មានលុយមួយចំនួន ហើយគាត់នឹក
ចង់អោយអ្នកស្រុកឃើញថាគាត់ កាលីព ជាងគេទើបមកទិញទូរស័ព្ទនៅភ្នំពេញ។ ពេលមកដល់
មុខហាង លក់ទូរស័ព្ទមួយ គាត់ឈររេរា ...ទើបអ្នកលក់សួរ៖
អ្នកលក់៖ លោកតា! ត្រូវការទិញទូរស័ព្ទឬ?
លោកតា៖ ហ្អើ ! មីនាង ចង់ទិញទូរស័ព្ទមួយនឹងគេដែរ!
ក្រោយពីទិញបានទូរស័ព្ទហើយ លោកតាក៏បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលទៅដល់ផ្ទះគាត់់បាន
ខឹងនឹងអ្នកលក់ទូរស័ព្ទជាខ្លាំង ព្រោះគិតថាអ្នកលក់បានលក់ទូរស័ព្ទខូចអោយគាត់។ គាត់ក៏យក
ទូរស័ព្ទទៅដូរអ្នកលក់វិញ។ អ្នកលក់ពិនិត្យមើលទូរស័ព្ទមួយសន្ទះ ទើបនិយាយ៖
អ្នកលក់៖ ទូរស័ព្ទ អត់ខូតទេ មកពីតាមិនទាន់ទិញស៊ីម (SIM) ដាក់ទើបមិនលឺ។
លោកតា៖ អូ!អឹចឹងទេ?...
អ្នកលក់ បានដាក់បញ្ចូលស៊ីម (SIM) ក្នុងទូរស័ព្ទរួចរាល់ គាត់ក៏ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែ ទូរស័ព្ទ
នៅតែប្រើការមិនកើតដដែល ទើបគាត់ប្រញាប់មក ជួបអ្នកលក់ម្តងទៀត។ ពេលនោះ អ្នកលក់
ពិនិត្យមើលទូរស័ព្ទគាត់ពុំឃើញមានបញ្ហាអ្វីសោះ ប្រើបានធម្មតា ទើបសួរតា៖
អ្នកលក់៖ ចុះផ្ទះតានៅម្តុំណាដែរ?
លោកតា៖ នៅឯជើងភ្នំដាច់ស្រយាលឯណោះ គ្មានអ្នកណាមានទូរស័ព្ទប្រើដូចខ្ញុំទេ!
អ្នកលក់៖ អូ! អឹចឹងកន្លែងនោះ គ្មានសេវាទេ!
ភ្លាមនោះតាខឹងយ៉ាងខ្លាំង ក៏និយាយឮៗ ថា៖
លោកតា៖ បើដឹងអឹចឹងហើយ ម៉េចមិនលក់សេវាអោយខ្ញុំតែម្តងទៅ ចាំបាច់អោយចុះឡើង ២-៣
ដង ខាតពេល ហើយអស់សាហ៊ុយទរទេៗ។
អ្នកលក់៖ ???
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke