មាននាយប៉ូលីសម្នាក់អាយុ ៥0ឆ្នាំ លបលួចមានស្រីស្នេហ៍នៅក្រៅផ្ទះ ។ស្រីស្នេហ៍នោះចេះថ្នាក់ថ្នម ចេះបញ្ផោធ្វើអោយនាយប៉ូលីសនោះស្រលាញ់ ក៏ទិញម៉ូតូ Wave ស៊េរី 2007 អោយទុកគ្រាន់ជិះ ។ថ្ងៃមួយពេលស្រីស្នេហ៍ជិះម៉ូតូ ទៅផ្សា ដើម្បីទិញម្ហូប ក៏ត្រូវស្រីចំណាស់ម្នាក់បើកឡានគៀ ធ្វើអោយខូចម៉ូតូ ពេលនោះស្រីស្នេហ៍ក៏ទូរស័ព្ទហៅនាយប៉ូលីស ។
លោកនាយប៉ូលីស ក្រោយពីដឹងថាស្រីស្នេហ៍ របស់ខ្លួនមានគ្រោះថ្នាក់ក៏ជិះឡានទៅកន្លែងនោះភ្លាម ពេលទៅជិតដល់កន្លែងកើតហេតុ ស្រាប់តែបត់ក្បាលឡាន ត្រឡប់ទៅវិញយ៉ាងរហ័ស ឃើញដូចនេះ ស្រីស្នេហ៍ក៏ទូរស័ព្ទហៅមកវិញ ដោយនិយាយថា"បងឯងទៅណា ម៉េចមិនមកជួយអូនអញ្ចឹង"នាយប៉ូលីសឆ្លើយយ៉ាងលឿនថា"អូនឯង ដោះស្រាយ ជាមួយយាយកញ្ចាស់ នោះចុះព្រោះគាត់ជាប្រពន្ឋដើមបង"ជួយមិនបានទេ ដោះស្រាយខ្លួនឯងទៅ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke