CamNews

សំណើច 

សំណើច រឿង៖ អាកាសធាតុ ថ្ងៃនេះ ក្តៅណាស់ ចៅ!

ថ្ងៃនេះធាតុអាកាសក្តៅស្អុះស្អាប់ជាងធម្មតា  តាចឹមបែកញើសជោកខ្លួន  ហើយគាត់ក៏ហៅ
ចៅរបស់គាត់ អោយយកផ្លិតមកបក់អោយគាត់៖

តាចឹម៖ មើលចៅ ! ចៅឯងយកផ្លិតមកបក់អោយតាបន្តិចមើល!
ចៅក៏យកផ្លិតមកអង្គុយបក់អោយតារបស់ខ្លួន។ មួយសន្ទុះក្រោយមក តាចឹម ក៏លាន់មាត់៖

យីអម្បាញ់មិញឃើញញើសតា ច្រើនណាស់ ឥឡូវបាត់ទៅណាអស់រលីង!
ចៅ៖ បាទតា! អម្បាញ់មិញ វានៅលើខ្លួនលោកតា តែអីឡូវ វាមកនៅលើខ្លួនចៅម្តង ហើយ
តាមមើលទៅនៅលើខ្លួនចៅសុទ្ធតែញើស!