CamNews

តារា 

គម្រោងរបស់ Real Madrid លើទីផ្សារកីឡាករទាំងពីរ ពិតជាសាហាវមែន

ព័ត៌មានកីឡា៖​ រឿងហេតុដែល​កើតឡើង​បានបង្ហាញយ៉ាងជាក់ច្បាស់នៃគម្រោងពិតប្រាកដរបស់ ក្លឹប Real Madrid ដែល​មានបំណង់បាន​ អ្នកចាំទី​របស់ Man United។ សេចក្ដីបង្ហាញចុងក្រោយនេះ គឺ​ ថ្នាក់ដឹកនាំ​ក្លឹប Man Untied បានប្រកាសហ៊ានឲ្យថ្លៃកីឡាករ Sergio Ramos រហូតដល់ទៅ​ ៣៥ លានផោ​ន ឬក៏អាច​ជា ថ្នូរ​ដូរ​យកកីឡាករ អ្នកចាំទី David De Gea ប៉ុន្ដែលោក ​Florentino Perez មិនយល់ព្រម និងការឲ្យថ្លៃ ឬសេចក្ដីសំណើរនេះឡើយ ។ 

ក្លឹបរបស់ លោក Louis Van Gaal កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បន្ដិចម្ដងៗ ដោយក្លឹបនឹងអាចបាត់បង់ អ្នកការពារទី ម្នាក់ឈ្មោះថា David De Gea នារដូវកាលខាងមុខនេះ ខណៈដែល​បច្ចុប្បន្ន ក្លឹបកំពុងតែ រំពឹងទុកថា Real Madrid និងយល់ព្រមទិញយកកីឡាកររបស់ខ្លួន ប៉ុន្ដែផ្ទុយទៅវិញ គឺមិនដូច្នោះនោះទេ ដោយហេតុ Real Madrid ក៏ទន្ទឹងរង់ចាំមើល ឲ្យផុតរដូវកាលនេះ ក៏នឹងឆ្លៀតឱកាសផ្ទេរចេញ ដោយ​មិនអស់លុយ។

យោងតាមការអះអាងគេហទំព័របានបញ្ជាក់ឲ្យដឹងថាក្លឹប Real Madrid មានគម្រោងចង់ អូសបន្លាយ​ពេល​វេលា ក្នុងបំណង ចង់រក្សាខ្សែការពាររបស់ ខ្លួន​កីឡាករ​ Sergio Ramos ហើយចាំក្ដាប់យកឱកាស​ផ្ទេរកីឡាករ David De Gea នារដូវកាលខាងមុខនេះ ដោយមិនបាច់ចំណាយ អ្វីទាំងអស់ទៅកាន់ Man United។​​ ការអះអាងបានបន្ដទៀតថា ទំនាក់ទំនង David De Gea និង ក្លឹប Real Madrid បានយល់ព្រមគ្នាទាំងស្រុង ហើយ ដោយកីឡាករក៏មិនសម្រេចយល់ព្រម ចុះកិច្ចកុងត្រាថ្មីជាមួយ ក្លឹបហើយក៏ទន្ទឹងរង់ចាំដល់​រដូវកាលថ្មី ក៏នឹងចាកចេញផងដែរ ។ Real Madrid អាចចំណាយត្រឹមតែ ៣.៥ លានផោនតែប៉ុណ្ណោះថ្លៃឈ្នូលកម្រៃជើងសារ និងខ្លួនកីឡាករផ្ទាល់​ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar.co.uk


Tags: Sport News Chelsea Sergio Ramos David De Gea