CamNews

តារា 

នាយចឺម ត្រូវអ្នក​លេង Facebook រិះ​គន់​ថា ធ្វើ​ត្រាប់​តាម​បេក្ខជន«Cambodian Idol»ហាក់​មិន​ក្រែង​ចិត្ត

ភ្នំពេញ៖ តារាកំប្លែង នាយចឺម ដែលបានក្លាយជាអ្នកកំប្លែង ដោយសារ លោកពូក្រូច និង អ្នកមីង អ៊ីត នៅស្ថានីយ ទូរទស្សន៍ស៊ីធីអិន ត្រូវបានគេកត់ សំគាល់ឃើញថា ទស្សនិកជន ចូលចិត្តកំប្លែងរបស់នាយខ្លាំង ព្រោះរាល់លើក នៃការកំប្លែងរបស់នាយចឺម ចូលចិត្តលើកការច្រៀង មកលាយលំជាមួយ បើមិនបានច្រៀង សុខចិត្តអត់លេង តែបើបានច្រៀងដូចត្រូវឆ្នោត រង្វាន់ធំ ។

នាយចឺម ក៏បានវិវត្តន៍ខ្លួន ក្លាយជាតារាចម្រៀង នៅផលិតកម្មមួយចំនួនរួចទៅហើយ រួមមាន ស៊ីស្ដារ និង សាន់ដេ ជាដើម ប៉ុន្តែហាក់មិនមានភាពលេចធ្លោរ ដូចការលេងកំប្លែង របស់គេឡើយ ។ ថ្មីៗនេះ នាយចឺមបានត្រាប់ កាយវិកា តាមបេក្ខជន ម្នាក់ ដែលបានចូលប្រឡង ក្នុងកម្មវិធី «Cambodian Idol» ដែលមានឈ្មោះថា អែល ចាន់តារា ជាបេក្ខជនម្នាក់ ធ្វើឲ្យគណកម្មការទាំងបួន ស្ទើរតែរត់ចេញពីកៅអី ព្រោះបេក្ខជន ប្រើសំឡេងខ្លាំងពេក ។ គេឃើញថា បេក្ខជនម្នាក់នោះ ហាក់មិនសូវធម្មតា ដូចមនុស្សដទៃ ព្រោះពាក្យពេចន៍ និយាយមកបែបប្លែក ៗ ។

បន្ទាប់ពីមិនបានជាប់ក្នុងវគ្គនេះ នាយចឺម មិនត្រឹមតែត្រាប់តាម ការសម្ដែងរបស់បេក្ខជនរូបនោះ នៅលើឆាក ស៊ីធីអិនទេ ថែមទាំងយកទៅលេងកំប្លែង នៅក្នុងកម្មវិធីជប់លៀងមួយទៀត ផងដែរ ។ យុវជនម្នាក់ បានសម្ដែងការទើសចិត្តថា «អត់យល់? ម៉េចក៏យកគេមកឌឺ ធ្វើអ៊ីចឹង មានគិតថា កំពុងតែពេបជ្រាយគេទេ ក្រែងខ្លួនជាតារាដែរតើអី ? ឈប់បានឈប់ទៅ ដូចជាមិនល្អត្រង់ណាទេ ព្រោះគេបានឃើញនាយថា សប្បាយរីករាយ ពេលបានធ្វើត្រាប់តាម យុវជន អែល ចាន់តារា ម្ដងជាពីរដង..»។

ពិសេសប្រភពមួយ ពីក្រុមគ្រួសារ អែល ចាន់តារា បាននិយាយថា នៅពេលបេក្ខជន ធ្លាក់ពីការប្រកួតមិនសូវអីទេ តែឈឺបំផុត ពេលត្រូវគេយកមក និយាយដដែល ហើយពេលនាយចឺម យកមកធ្វើត្រាប់ដដែលៗ នាំឲ្យក្ដៅក្រហាយគ្មាននរណាម្នាក់ចង់ឲ្យខ្លួនឯងធ្លាក់ ឬធ្វើអ្វីដែលអ្នកដទៃ មិនមានដូចនោះទេ ។ តែនាយចឺម ធ្វើលើសព្រំដែន ដែលត្រូវអត់ឱនឲ្យបាន គួរតែយកចិត្តគេ ដាក់ចិត្តខ្លួនឯង កុំចេះតែហ៊ានបំពានទាំងងងើល តើសប្បាយណាស់ឬ ពេលឃើញគេទុក្ខសោក បែបនេះ ? នាយចឺម មិនទាន់សុំការ បំភ្លឺបានទេ ជុំវិញពាក្យរិះគន់ថា ចំពោះរឿងខាងលើនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh