ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី កូរ៉េខាងត្បូង លោក Lee Wan-koo បានស្នើសុំចុះចេញតំណែង បន្ទាប់ពីប្រឈមមុខទៅនឹងការចោទប្រកាន់ ថាបានទទួលលុុយសំណូក ទោះជាយ៉ាងណាក៏ដោយ ចុះប្រធានាធិបតី កូរ៉េខាងត្បូង Park Geun-hye មិនទាន់បានបញ្ជាក់នៅឡើយទេ ថាខ្លួន ទទួលសំ ណើមួយនេះ ស្តីពីការលាលែងចេញពីតំណែង របស់លោក Lee ប៉ុន្តែ លោកស្រី បញ្ជាក់ពីទឹកចិត្ត អាណិតអាសូវដល់លោក ។
សារព័ត៌មានរដ្ឋ Yonhap បំភ្លឺអោយដឹងថា លោកស្រី ប្រធានាធិបតី បានស្នើអោយ មាន ការស៊ើប អង្កេតឯករាជ្យពាក់ព័ន្ធទៅនឹងរឿងអាស្រូវ ពុករលួយមួយនេះ ។ គួរបញ្ជាក់ថា លោក Lee បានធ្វើ ការបដិសេធទៅនឹងការចោទប្រកាន់ថា បានទទួលលុយសំណូកដល់ទៅ ២៧,៧០០ ដុល្លារ សហ រដ្ឋអាមេរិក ( ៣០ លានវុន) នៅក្នុងមូលនិធិយុទ្ធនាការខុសច្បាប់ អំឡុងឆ្នាំ ២០១៣ ដែលបានក្លាយជាសម្ពាធអោយ លោកសម្រេចចុះចេញពីតំណែង ។
យោងតាមច្បាប់ ប្រជាជាតិ កូរ៉េខាងត្បូង ចែងអោយដឹងថា អ្នកនយោបាយពុំអាចទទួល លុយ ឧប ត្ថម្ភ ណាមួយ ច្រើន ជាង ១០០,០០០ វុនបាននោះទេ ។ គួរបញ្ជាក់ថា រឿងអាស្រូវមួយនេះ បានផ្ទុះ ឡើងនៅពេលដែល អ្នកជំនួញប្រុស លោក Sung Wan-jong ត្រូវបានគេរកឃើញថាបានស្លាប់បាត់ បង់ជីវិត កាលពីដើមខែនេះ ពាក់ព័ន្ធនឹងករណីធ្វើអត្តឃាត ។ លោក Sung គឺស្ថិត នៅ ក្រោមការ សាកសួរពីអាជ្ញាធរ ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយគ្មានភស្តុតាង ថារូបលោកបាន លួចកេងប្រ វ័ញលុយក្រុមហ៊ុន យកទៅសូកអ្នកនយោបាយ ។
ក្រុមអ្នកស៊ើបអង្កេត បានរកឃើញចុងសន្លឹកមួយ នៅក្នុងហ៊ោបៅ សពអ្នកជំនួញប្រុសរូបនេះ មាន រាយនាមមនុស្សច្រើននាក់ ក្នុងនោះ រួមមានឈ្មោះ នាយករដ្ឋមន្រ្តី លោក Leeដូចគ្នាដែរនិងតួរលេខ សាច់ប្រាក់ ដែលគេសន្មត់ថា ជាចំនួនលុយ លោក Sung បានចំណាយទៅ អោយ ពួកគេ ។ ភ្លាមៗ គណបក្សប្រឆាំង បានអំពាវនាវអោយមានការចោទប្រកាន់ លោក Lee ពីបទ អំពើក្បត់ជាតិ ឆ្លើុយ ទៅនឹងសារលិខិតលាលែងចេញពីតំណែង របស់លោក Lee ទៅកាន់ប្រធានាធិបតី Park លោកស្រី ប្រធានាធិបតី សរសេរនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អោយដឹងថា ៖ ខ្ញុំ ពិត ជាមានភាពសោក ស្តាយជាខ្លាំង ហើយមានទឹកចិត្តអាណិតអាសូរ ដល់លោក នាយករដ្ឋមន្រ្តី ។
គួររំឮកថា លោកស្រី ប្រធានាធិបតី Park បច្ចុប្បន្នភាព កំពុងមានវត្តមាន នៅក្នុងប្រទេសប៉េរ៉ូ ក្នុងដំ ណើរទស្សនកិច្ចផ្លូវការ រយៈពេល ៤ ថ្ងៃ ។ សារព័ត៌មាន Yonhap ធ្វើសេច ក្តីរាយការណ៍ អោយដឹង ថា ៖ លោកស្រីនឹងធ្វើការសម្រេចចិត្ត ថាតើទទួលយក ការលាលែងចេញ ពីតំណែង ជានាយករដ្ឋ មន្រ្តីរបស់លោក Lee ឬក៏អត់ អំឡុងសប្តាហ៍ក្រោយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី