ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅប្រទេសឥណ្ឌាឯណ្ណោះវិញ គឺមានគ្រោះថា្នក់ដ៏អាក្រក់មួយបានកើតឡើង រវាងរថ
ភ្លើង និងហ្វូងដំរី ដែលក្នុងគ្រោះថ្នាក់នោះ បានបណ្ដាលអោយហ្វូងដំរី ៤ក្បាលបាត់បង់ជី
វិត។
ប្រភពខាងលើបានបន្ថែមថា រឿងរ៉ាវនេះ បានកើតឡើងនៅលើកំណាត់ផ្លូវរថភ្លើង ក្នុងព្រៃ
មួយកន្លែងនៅឯស្រុក Jalpaiguri ប្រម៉ាណជា ៤០០ម៉ាយល៍ ពីទីក្រុង Kolkata នៃប្រទេស
ឥណ្ឌា។
អាជ្ងាបានដែលបានបញ្ជាអោយគេស្ទូចសពដំរីទៅទុក បាននិយាយថា វាជាសំណាងល្អ
ដែលរថភ្លើងមិនបានក្រឡាប់ បណ្ដាលអោយបាត់បង់ជីវិតមនុស្ស តែយើងក៏បានបាត់បង់
ធនធានសត្វព្រៃរបស់យើងជាច្រើនផងដែរ៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail