ភីលីពិន ៖ ថ្មីៗនេះ អតីតបវរកញ្ញា Slimmer's World Bikini របស់ភីលីពិន នាង Cabanero Roxanne បានដាក់ ពាក្យបណ្តឹងទៅ ពិធីករទូទស្សន៍លោក Vhong Navarro ពីបទរំលោភ និងគំរាមនាង ។ ព័ត៌ មាននេះ បានធ្វើអោយ ទស្សនិកជន នៅភីលីពិន ភ្ញាក់ផ្អើល រកស្មានមិនត្រូវ ។
Roxanne ដែលសព្វថ្ងៃ នាងមានអាយុ ២៤ ឆ្នាំបានប្រាប់ ទៅអ្នកយកព័ត៌មាន តាមទូរទស្សន៍ថា វា បានកើតឡើង កាលពី នាងអាយុ ២០ ឆ្នាំហើយ ពេលនោះនាង ទើបតែចូលសិល្បៈ ប៉ុណ្ណោះព្រោះ ទើបតែ ជាប់ជាបវរកញ្ញា ។ នាងបានជួប លោកពិធីករ Vhong ពេលធ្វើការ ហើយក៏ចេះ តែបន្តទាក់ ទងទៅ ហើយមានថ្ងៃមួយ Vhong បានមានឱកាស រំលោភនាង ហើយគំរាមនាង ជាបន្តបន្ទាប់មក ស្របពេលនោះ នាងនៅក្មេង ក្នុងពិភពសិល្បៈ ហើយត្រូវគេ គំរាមទៀត នាងមិនហ៊ាន និយាយរឿង នេះចេញមកឡើយ ។
ខាងមេធាវី របស់លោក Vhong បានរៀបចំដើម្បី ការពារកូនក្តី របស់គាត់រួចហើយ ។ គួរបញ្ជាក់ផង ដែរថា Vhong ធ្លាប់មាន ជាប់រឿងអាស្រូវ ជាច្រើនហើយ ថ្មីៗនេះ ក៏ទើបតែត្រូវ បានក្រុមអ្នកជំនួញ ស្ត្រីម្នាក់ វាយផងដែរ ហើយចោទថាបាន ឆបោកប្រាក់ របស់គាត់ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14,philstar