ព័ត៌មានអន្តរជាតិ ៖ ជំនួយការ គិលានុបដ្ឋាយិកា ម្នាក់ដែលជាជនជាតិ ហ្វីលីពីន នោះ នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ត្រូវបានអាជ្ញាធរ សឹង្ហបុរី ចាប់ផ្តន្ទាទោស អោយជាប់ពន្ធ នាគារ រយៈពេល ៤ ខែ ពីបទប្រមាថ និងមើលងាយប្រជាជន ក៏ដូចជា ប្រជាជាតិ សឹង្ហបុរី តាមយៈការបង្ហោះសារចូលទៅ ក្នុងបណ្តាញសង្គម ។
ស្ថិតនៅក្នុងវ័យ ទើបតែ ២៩ ឆ្នាំ លោក Ed Mundsel Bello Ello មាន អាជីព ការងារ ជាជំនួយការ គិលានុបដ្ឋាយិកា នៅក្នុងមន្ទីរពេទ្យ Tan Tock Seng ប្រទេស សឹង្ហបុរី ។ គួររំឮកថាដើមឆ្នាំ២០១៥ ពោលថ្ងៃទី ២ ខែមករា លោក Ed Mundsel Bello Ello បានបង្ហោះសាររបស់ខ្លួន ចូលទៅក្នុងទំព័រ TheRealSingapore ដោយបាន លើកឡើងអោយដឹងថា ៖ “ ជនជាតិសិង្ហបុរី គឺ សុទ្ធតែជាអ្នក បរាជ័យ នៅក្នុងទឹកដីខ្លួនឯង។” " ពួកយើងនឹងយកការងាររបស់ពួកគេ អនាគតរបស់ពួកគេ ស្រ្តី របស់ ពួកគេ ក្នុងពេលឆាប់ៗ នេះ។ ជាងនេះទៅទៀត ពួកយើងនិងដេញជនជាតិ សិង្ហបុរី ឥតប្រ យោជន៍ ទាំងអស់នោះចេញពីប្រទេសរបស់ពួកគេ។ ប្រទេសសិង្ហបុរី និង ក្លាយជារដ្ឋ ថ្មីរបស់ជន ជាតិ ហ្វីលីពីន។" ទាំងអស់នេះ គឺជាសារ ដែលលោក Ed Mundsel Bello Ello បាន បង្ហោះផ្សាយ ជាសារធារណៈចូលទៅក្នុងបណ្តាញសង្គម មក នាំនូវសម្លេងរិះគន់ ពីប្រជាជន សឹង្ហ បុរី ដោយ បានតបខមមិន ដល់ទៅ ៤៧៣ ខមមិន ឯណោះ ស្តែងអោយ ឃើញ ពីការកើតទុក្ខមិន សុខចិត្ត និងមិនអាចទទួលយកបាននោះទេ រហូត មានការទទូច អោយ រដ្ឋាភិបាល ក្នុងស្រុក ជា ពិសេស មន្រ្តីពាក់ព័ន្ធ ប្រើចំណាត់ការផ្លូវច្បាប់ ប្រឆាំង ទៅនឹង បុគ្គលរូបនេះ ។ ជាលទ្ធផល ព្រឹក ថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ អាជ្ញាធរ សឹង្ហបុរី សម្រេចផ្តន្ទាទោស លោក Ed Mundsel Bello Ello រយៈ ពេល ៤ ខែ ពីបទប្រមាថ និងមើលងាយប្រជាជាតិសឹង្ហបុរី ក៏ដូចជា ពី បទផ្តល់ព័ត៌មានមិនពិតដល់មន្រ្តី ប៉ូលីសដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន និង CNA